ឯកឧត្តម កែវ រតនៈ មានឆន្ទៈខ្ពស់ក្នុងការបន្តដឹកនាំ និងជំរុញវិស័យសំខាន់ៗឲ្យកាន់តែរីកចម្រើន

2023/08/24 06:40:16 pm        173

ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ថ្លែងនូវការប្តេជ្ញាចិត្តខ្ពស់ បន្តដឹកនាំមន្រ្តីស្ថិតនៅក្រោមឱវាទក្រសួង ខិតខំប្រឹងប្រែងអនុវត្តការងារទៅតាមមុខជំនាញ ជាពិសេសការបន្តជំរុញអភិវឌ្ឍន៍វិស័យរ៉ែ ប្រេងកាត និងវិស័យអគ្គិសនីឲ្យកាន់តែរីកច្រើន ស័ក្ដិសម​ជាកូនចៅ និងអ្នកបន្តវេនជំនាន់ក្រោយ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នៅក្នុងអាណត្តិថ្មីនេះ បានលើកឡើង​នៅ​ក្នុងពិធីជំនួបរវាងថ្នាក់ដឹកនាំ ជាមួយមន្រ្តីរាជការក្រសួងរ៉ែ ​និងថាមពល នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៣ នេះថា នាពេលកន្លងមកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់​ការ​គាំទ្រ​ដល់ក្រសួងរ៉ែ និងថាមពល ដែលស្ថិតក្រោមការដឹកនាំរបស់ឯកឧត្តម ស៊ុយ សែម អតីតរដ្ឋមន្រ្តី​ក្រសួងរ៉ែ និងថាមពល និងឯកឧត្តមផ្ទាល់ និងអាជ្ញាធរអគ្គិសនីកម្ពុជា រួមជាមួយ​មន្រ្តីរាជការទាំងអស់ បានទទួលលទ្ធផលជាផ្លែផ្ការីកចម្រើន​គួរឲ្យគត់សម្គាល់​ នៅក្នុងក្របខណ្ឌ ភារកិច្ច ដែលក្រសួងរ៉ែ និងថាមពលបានគ្រប់គ្រង។

ជុំវិញវិស័យអគ្គិសនី ឯកឧត្តម បន្តថា បន្ទាប់ពីកម្ពុជាក្រោមគោលនយោបាយ ឈ្នះ-ឈ្នះ របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានផ្តល់នូវសុខសន្តិភាព វិស័យអគ្គិសនី​បានកើតឡើង​ជាបន្តបន្ទាប់ ក្នុងនោះថាមពលស្អាត ​ឬថាមពលកកើត ឡើងវិញ បានអភិវឌ្ឍន៍​ឡើងជាបន្តបន្ទាប់ផងដែរ រហូតមកដល់ពេលនេះ វិស័យអគ្គិសនីនៅកម្ពុជាបានកំពុងឆ្លើយតប​និងតម្រូវការប្រើ ប្រាស់របស់ប្រជាពលរដ្ឋ ​និងការផ្គត់ផ្គង់ដល់រោងចក្រ ​សហគ្រាសក្នុងស្រុក។

ចំណែកវិស័យរ៉ែ ក្រោមការគ្រប់គ្រង ដឹកនាំរបស់ឯឧត្តម អតីតរដ្ឋមន្រ្តីចាស់ ក៏មានការវិវត្តន៍​រីកចម្រើន​គួរឲ្យកត់សម្គាល់ ​បច្ចុប្បន្នវិស័យកំពុងប្រមូលចំណូលចូលថវិការជាតិ ។ ដោយឡែកវិស័យប្រេងកាត ​ឯឧត្តម ស៊ុយ សែម​ ក៏បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងផងដែរ នៅក្នុង​អាណត្តិ​របស់ឯឧត្តមដឹកនាំផ្ទាល់ ទោះបីមិនទាន់ឈានដល់ការសម្រេចជោគជ័យទាំង​ស្រុកក៏ដោយ។

ជុំវិញបញ្ហានេះ, ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ដែលទើបតែងតាំងថ្មី បានថ្លែង​នូវការប្តេជ្ញាចិត្តខ្ពស់ បន្តខិតខំប្រឹងប្រែងឲ្យអស់លទ្ធភាព ​និងសាមគ្គីភាពជាធ្លុងមួយ ដើម្បីបន្តដឹកនាំ​មន្រ្តីដែលស្ថិតនៅក្រោមឱវាទក្រសួងទាំងអស់ ឲ្យបន្តខិតខំប្រឹងប្រែងអនុវត្តការងារ​ទៅតាមមុខ​ជំនាញរបស់ខ្លួន ​ជាពិសេសការជំរុញអភិវឌ្ឍន៍វិស័យរ៉ែ ​ប្រេងកាត​ និងវិស័យអគ្គិសនីនៅកម្ពុជា ឲ្យកាន់រីកច្រើន​ ស័ក្ដិសម​ជាកូនចៅ​ និងអ្នកបន្តវេនជំនាន់ក្រោយ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        3
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        216
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm