កីឡាករវាយកូនបាល់អាមេរិក John Isner ប្រកាសចូលនិវត្តន៍ក្រោយចប់ US Open

2023/08/24 06:48:31 pm        202

កីឡាករវាយកូនបាល់អាមេរិក ដែលគេស្គាល់ថាកីឡាករចេញសេវាខ្លាំង John Isner បាន​ប្រកាស​គម្រោង​ចូលនិវត្តន៍ពីអាជីពរបស់ខ្លួនក្រោយចប់ Grand Slam, US Open ឆ្នាំនេះ។

កីឡាករវ័យ ៣៨ ឆ្នាំរូបនេះបានចាប់ផ្តើមអាជីពវាយកូនបាល់របស់ខ្លួននៅឆ្នាំ ២០០៧ និង​ធ្លាប់​ឡើង​ចំណាត់​ថ្នាក់ពិភពលោកល្អបំផុតលេខ ៨។

John Isner ធ្លាប់ឈ្នះជើងឯកសរុប ១៦ កម្មវិធីឯកត្តជន ហើយជើងឯកធំបំផុតនោះគឺ Miami Open​ នៅឆ្នាំ ២០១៨ ដែលជារដូវកាលល្អបំផុតរបស់ខ្លួន។

Isner ធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Wimbledon នៅឆ្នាំ ២០១៨ និងវគ្គ ៨ នាក់​ចុង​ក្រោយ US Open ពីរលើកនៅឆ្នាំ ២០១១ និង ២០១៨។

John Isner បច្ចុប្បន្នកំពុងកាន់កំណត់ត្រាវាយសេវាបានពិន្ទុច្រើនជាងគេនៅ ATP Tour សរុប ១៤៤១១ លើក និងជាកីឡាករដែលចេញសេវាលឿនបំផុតដែលមានល្បឿនគ្រាប់បាល់ដល់ទៅ ២៥៣​ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលល្បឿនលឿនបំផុតនេះធ្វើបាននៅជុំទី ១ Davis Cup កាល​ពី​ឆ្នាំ២០១៦។

មិនត្រឹមតែប៉ុណ្ណេះទេ John Isner គឺជាកីឡាករដែល​ឈ្នះ​ការ​ប្រកួត​ប្រើ​ពេល​យូរ​បំផុត​មិន​ធ្លាប់​មាន ១១ ម៉ោង ៥ នាទីប្រើពេលដល់ទៅ ៣ ថ្ងៃនៅ Wimbledon គឺ​ជំនួប​ដែល​គេ​យ​ក​ឈ្នះ​កីឡាករ​​បារាំង Nicolas Mahut នៅជុំទី ១ Wimbledon កាលពីឆ្នាំ ២០១០ ដោយលទ្ធផល ៦-៤ ៣-៦ ៦-៧(៧-៩) ៧-៦(៧-៣) និងសិតចុងក្រោយ ៧០-៦៨៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        141
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        153
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm