ប្រតិកម្មពិភពលោកចំពោះការស្លាប់របស់ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល លោក Prigozhin

2023/08/24 06:53:35 pm        152

រុស្ស៊ី៖ អាជ្ញាធររុស្ស៊ីបាននិយាយថា ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ី លោក Yevgeny Prigozhin ដែលត្រូវបានចុះបញ្ជី ជាអ្នកដំណើរម្នាក់នៅលើយន្តហោះឯកជនមួយគ្រឿង បានធ្លាក់នៅភាគខាងជើងទីក្រុងមូស្គូ បណ្តាលឲ្យមនុស្សទាំងអស់១០នាក់បានស្លាប់។ ចាប់តាំងពីការប៉ះបោ ដោយកងកម្លាំងក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner កាលពីខែមិថុនា លោក Prigozhin ត្រូវបានគេចាត់ទុកថាជាការប្រឈមធំបំផុតចំពោះអាជ្ញាធររបស់ប្រធានាធិបតីលោក Vladimir Putin ចាប់តាំងពីលោកឡើងកាន់តំណែង។ នេះជារបៀបដែលពិភពលោក បានប្រតិកម្មចំពោះការធ្លាក់យន្តហោះ និងបានរាយការណ៍ពីការស្លាប់របស់លោក Prigozhin។

សហរដ្ឋអាមេរិក

ប្រធានាធិបតី Joe Biden និយាយថាលោកមិនភ្ញាក់ផ្អើលនោះទេចំពោះព័ត៌មានដែលថា លោក Prigozhin ស្លាប់ក្នុងការធ្លាក់យន្តហោះនៅរុស្ស៊ី។ ខ្ញុំមិនដឹងការពិតនូវអ្វីដែលបានកើតឡើង ប៉ុន្តែខ្ញុំមិនភ្ញាក់ផ្អើលនោះទេ ពុំមានច្រើនទេដែលកើតឡើងនៅរុស្ស៊ីដែលថាលោកPutin មិនស្ថិតនៅពីក្រោយនោះ។

អ៊ុយក្រែន

ជំនួយការប្រធានាធិបតីលោក Mykhaylo Podolyak បានសរសេរនៅលើបណ្តាញផ្សព្វផ្សាយសង្គម ពីការធ្លាក់យន្តហោះនោះថា ជាសញ្ញាមួយមកពីវិមានក្រឹមឡាំងចំពោះនណាម្នាក់ដែលបានបង្ហាញភាពមិនស្មោះត្រង់។

ប្រទេសប៉ូឡូញ

រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Zbigniew Rau នៅលើបណ្តាញព័ត៌មានរដ្ឋ TVP Info បាននិយាយថា អ្នកទាំងឡាយណាដែលបានគំរាមកំហែង អំណាចលោក Putin មិនស្លាប់តាមធម្មជាតិនោះទេ។ 

ប្រទេសអេស្តូនី

នាយករដ្ឋមន្ត្រីប្រទេសអេស្តូនី លោកស្រី Kaja Kallas នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN បាននិយាយថា លោក Putin នឹងបំបាត់អ្នកប្រឆាំង ហើយរឿងនេះ បានបំភ័យដល់អ្នកដែលកំពុងគិតពីការបញ្ចេញមតិខុសពីលោក។

ចក្រភពអង់គ្លេស

លោកស្រី Alicia Kearns សមាជិកសភា បាននិយាយថា ល្បឿនដែលរដ្ឋាភិបាលរុស្ស៊ី បានបញ្ជាក់ថាលោក Yevgeny Prigozhin នៅលើយន្តហោះដែលបានធ្លាក់ តាមេជើងហោះហើរពីទីក្រុងមូស្គូ ទៅទីក្រុង St Petersburg បានប្រាប់យើងគ្រប់យ៉ាងដែលយើងចាំបាច់ត្រូវដឹង។ របាយការណ៍នានា ដែលថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានបាញ់ទម្លាក់យន្តហោះ បង្ហាញថា លោក Putin កំពុងបញ្ជូនសារមានសំឡេងលឺខ្លាំង៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        329
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm