ប្រធាន UEFA បង្ហាញ​ពាន​ថ្មី UEFA Europa Conference League ដែល​នឹង​ចាប់ផ្ដើម​រដូវ​កាល​ក្រោយ​

2021/05/25 10:44:14 pm        140

​បាល់ទាត់៖ ​ប្រធាន UEFA លោក Alexander Ceferin បាន​បង្ហាញ​ពានរង្វាន់ UEFA Euroapa Conference League ដែល​ជា​ពាន​ក្រប​ខណ្ឌ​អឺរ៉ុប​លំដាប់​ទី​៣ បន្ទាប់ពី Champions League និង Europa League ដែល​នឹង​ចាប់ផ្ដើម​ដំបូង​នៅ​រដូវ​កាល​ក្រោយនេះ​។

​បញ្ជី​ឈ្មោះ​ក្លិប​ចូលរួម​ការប្រកួតនឹង​ត្រូវ​​សំរេច​ចុងក្រោយ​នៅ​សប្ដាហ៍​នេះ ​ដោយ​អ្នកឈ្នះ​ជើង​ឯក​ដំបូង​គឺ​នៅ​ខែ​ឧសភា​ឆ្នាំក្រោយ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ​នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ​ថ្មី​ដែល​មាន ២២.៥០០​កៅអី​នៅ​ក្នុង​ប្រទេស​អាល់​បា​នី​។​ ការប្រកួតប្រជែង​ថ្មី​មិន​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​ផ្តល់​អាទិភាព​ដល់​ក្រុម​ចំណាត់ថ្នាក់​ទី​៧ មកពី​លី​គ​កំពូល​ៗ​នៅ​អឺរ៉ុប​នោះ​ទេ​។ UEFA Europa Conference នឹង​ជួយ​អោយ​ក្លិប​មកពី​លី​គ​ដែល​មាន Ranking ទាប​បាន​ចូលរួម​ បន្ទាប់ពី​មិន​ជោគជ័យ​ក្នុង​ការ​ប្រកួត​ជំ​រុះ​ដើម្បី​មាន​កៅអី​នៅ Champions League រឺ Europa League​។​ ចាប់​​តាំង​ពី​ឆ្នាំ២០០៩ ក្រុម​ចំនួន ៣២ បាន​លេង​ក្នុង​វគ្គ​ចែក​ពូ​ល​នៃ​ក្របខណ្ឌ Champions League និង​ចំនួន ៤៨ ក្នុង​ក្របខណ្ឌ Europa League។​

​តែ​ចាប់​ពី​ពេល​នេះ​រហូតដល់​ឆ្នាំ​២០២៤ នឹង​មាន ៣២​ក្រុម​នៅ​ក្នុង​ការប្រកួត​ដណ្ដើម​ពាន​រង្វាន់​ជើង​ឯក​អឺរ៉ុប Europa League និង Europa Conference League​។​ តាម​រូបមន្ត​ថ្មី​នេះ​ក្រុម​ខ្លះ​នឹង​អាច​មាន​មុខ​នៅ​ក្រប​ខណ្ឌ​អឺរ៉ុប​ទាំង ​៣ ​ក្នុង​មួយ​រដូវ​កាល។ ឧទាហរណ៍​ជើងឯក​លី​គ​ក្នុងស្រុក​ដែល​ចាញ់​នៅ​វគ្គ​ជម្រុះ​នៃ​ក្របខណ្ឌ Champions League នឹង​ធ្លាក់​ទៅ Europa League បន្ទាប់មក​ប្រសិន​ចាញ់​នៅ Europa League ទៀត​នឹង​ធ្លាក់​ទៅដល់ Europa Conference League៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        148
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        149
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm