ក្រុម​បាតុករ​តវ៉ា​នៅ​ខាង​ក្រៅ​ព្រឹទ្ធសភា​ទាមទារ​ឲ្យ​រដ្ឋមន្ត្រី​ការពារ​ជាតិ​​កូឡុំប៊ី​លាលែង​ពី​តំណែង​

2021/05/25 10:58:58 pm        140

កូឡុំប៊ី៖ ក្រុម​បាតុករ​បាន​តវ៉ា​នៅ​ខាងក្រៅ​ព្រឹទ្ធសភា​ប្រទេស​កូឡុំប៊ី ទាមទារ​ឲ្យ​អ្នកតំណាង​បណ្ដេញ​ចេញ និង​កាត់ទោសរដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក Diego Molano ដោយ​អះ​អាង​ថា ​មនុស្ស​ជាច្រើន​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​។​

លោក Molanno ត្រូវ​បាន​កំណត់ពេល​ ដើម្បី​បង្ហាញខ្លួន​ក្នុងសភា​នៅ​ថ្ងៃ​អង្គារ​នេះ​។ បាតុកម្ម​ជាច្រើនបាន​ចាប់ផ្ដើម​នៅ​ចុងខែ​មេសា បន្ទាប់ពី​ប្រធានាធិបតី​ លោក Ivan Duque ​បាន​ស្នើសុំ​ផែនការ​មួយ​ដើម្បី​ដំឡើង​ពន្ធ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាជន​រាប់​លាន​នាក់ ដែល​ប្រាក់ចំណូល​របស់​ពួកគេ​ធ្លាក់​ចុះអំឡុង​ពេល​មាន​ជំងឺឆ្លង​រាលដាល​។ ចាប់​តាំង​ពី​ពេលនោះ​មក ក្រុម​បាតុករ​មានការ​ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​ការ​កើន​ឡើង​ភាព​ក្រីក្រ និង​វិសមភាព​នៅ​ក្នុង​ប្រទេស​កូឡុំប៊ី។ បាតុកម្ម​ជាច្រើន​ រួម​ទាំងការ​ដើរ​ក្បួន​កាត់​តាម​ទីក្រុង​ធំ​ៗ ដែល​ពេលខ្លះ​បាន​ប៉ះទង្គិច​អំពើ​ហិង្សា​ជាមួយ​នគរបាល​។

​នៅ​ក្នុង​តំបន់​មួយ​ចំនួន​របស់​ប្រទេស​កូឡុំប៊ី ក្រុម​អ្នក​តវ៉ា​បាន​រៀបចំ​បិទ​ផ្លូវ ដែល​កាល​ពី​ពេល​ថ្មីៗ​នេះ​នាំ​ទៅ​រក​កង្វះ​ប្រេងឥន្ធនៈ កើន​ឡើង​តំលៃ​អាហារ និង​បង្ខំ​ឲ្យ​រោងចក្រ​ជាច្រើន​បិទទ្វារ​។ ក្រុម​សិទ្ធ​មនុស្ស ដូចជាអង្គការ​ឃ្លាំមើល​សិទ្ធ​មនុស្ស​និយាយ​ថា ​កំណើន​អ្នក​ស្លាប់​ចាប់​តាំង​ពី​ការ​តវ៉ា​បាន​កើន​ឡើង​ដល់ ​៥៥​នាក់​។ ក្រសួងការពារជាតិ​និយាយ​ថា កាល​ពី​សប្ដាហ៍​មុន​ជន​ស៊ីវិល​ ១៥​នាក់​បាន​ស្លាប់​ក្នុង​ពេល​តវ៉ា​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        86
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        75
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm