ប្រទេសចិនផ្អាកនាំចូលផលិតផលនេសាទគ្រប់យ៉ាងពីប្រទេសជប៉ុន

2023/08/24 10:15:45 pm        91

ចិន ៖ ការិយាល័យរដ្ឋបាលគយចិន (GAC) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា រដ្ឋាភិបាលរបស់ប្រទេសចិន បាននិយាយថា ខ្លួនសម្រេចផ្អាកនាំចូលអាហារសមុទ្រពីប្រទេសជប៉ុនគ្រប់យ៉ាង ដើម្បីឆ្លើយតបទៅនឹងការចាប់ផ្តើមបញ្ចេញទឹកសំណល់ ដែលត្រូវបានធ្វើប្រព្រឹត្តិកម្មហើយចេញពីរោងចក្រថាមពលនុយក្លេអ៊ែរដែលរងការខូចខាត Fukushima Daiichi។ វិធានការនេះ ប៉ះពាល់ដល់ផលិតនេសាទជាច្រើនរបស់ប្រទេសជប៉ុន ហើយចូលជាធរមាន នៅថ្ងៃព្រហស្បតិ៍ (ទី២៤ ខែសីហា) នេះ។

ប្រធានការិយាល័យសុវត្ថិភាពចំណីអាហារនាំចូល និងនាំចេញរបស់ GAC បានលើកឡើងថា រដ្ឋាភិបាលជប៉ុន ដោយមិនយកចិត្តទុកដាក់លើការសង្ស័យ និងការប្រឆាំងយ៉ាងខ្លាំងរបស់អន្តរជាតិ បានចាប់ផ្តើមជាឯកតោភាគី ក្នុងការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលបានបំផ្លាញចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នៅថ្ងៃព្រហស្បតិ៍នេះ។

មន្ត្រីរូបនេះ បានប្រាប់ថា អាជ្ញាធរគយចិនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះហានិភ័យនៃការបំពុលដោយវិទ្យុសកម្ម ដែលបង្កឡើងដោយសកម្មភាពបញ្ចេញទឹកនេះ ចំពោះចំណីអាហារ និងផលិតផលកសិកម្មរបស់ជប៉ុន ដែលកំពុងត្រូវបាននាំចេញមកកាន់ប្រទេសចិន។

ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធរបស់ប្រទេសចិន ក៏ដូចជាបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងរបស់អង្គការពាណិជ្ជកម្មពិភពលោកស្តីពីការអនុវត្តវិធានការអនាម័យ និងភូតគាមអនាម័យ GAC បានសម្រេចចាត់វិធានការណ៍ត្រួតពិនិត្យឲ្យកាន់តែប្រសើរឡើងទាក់ទងនឹងចំណីអាហារ ដែលមានប្រភពមកពីប្រទេសជប៉ុន។

GAC នឹងតាមដានយ៉ាងយកចិត្តទុកដាក់នូវការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែររបស់ជប៉ុនទៅក្នុងមហាសមុទ្រ ហើយនឹងកែសម្រួលវិធានការបទប្បញ្ញត្តិពាក់ព័ន្ធនានា នៅពេលដែលស្ថានភាព មានការប្រែប្រួល៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        9
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        26
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm