ចំនួនអ្នកស្លាប់ដោយជំងឺគ្រុនឈាមជាង៥០០នាក់ត្រូវបានកត់ត្រានៅបង់ក្លាដែស

2023/08/24 10:58:05 pm        81

បង់ក្លាដែស ៖ អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមជាង៥០០នាក់ ត្រូវបានកត់ត្រា នៅក្នុងប្រទេសបង់ក្លាដែស គិតត្រឹមថ្ងៃពុធ ខណៈប្រទេសនៅអាស៊ីខាងត្បូងមួយនេះរកវិធីទប់ទល់ការផ្ទុះឡើងជាកំណត់ត្រានៃជំងឺកើតឡើងដោយសត្វមូស នៅឆ្នាំនេះ។

យោងតាមទិន្នន័យមកពី អគ្គនាយកដ្ឋាន នៃការិយាល័យសេវាសុខភាពបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់១៣នាក់បន្ថែមទៀតបានស្លាប់ដោយសារជំងឺគ្រុនឈាម ក្នុងរយៈពេល២៤ម៉ោងនៅមុនម៉ោង៨ព្រឹកម៉ោងក្នុងតំបន់កាលពីថ្ងៃពុធ នៅក្នុងប្រទេសបង់ក្លាដែស។  

ការិយាល័យសេវាសុខភាពបាននិយាយថា អ្នកជំងឺគ្រុនឈាម ២.០៧០នាក់ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងអំឡុងពេល២៤ម៉ោងកាលពីថ្ងៃពុធ។ 

រហូតមកដល់ពេលនេះ ជំងឺគ្រុនឈាម បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៥០៦នាក់ នៅឆ្នាំនេះ និង១០៦.៤២៩នាក់ បានឆ្លងជំងឺនេះ ដែលបណ្តាលឲ្យឆ្នាំនេះជាឆ្នំាមានមនុស្សស្លាប់ច្រើនបំផុត ចាប់តាំងពីជំងឺរាតត្បាតដែលបានកត់ត្រាដំបូង នៅក្នុងប្រទេសបង់ក្លាដែស ក្នុងឆ្នាំ២០០០។ 

អំឡុងរយៈពេល២៣ថ្ងៃដំបូង ក្នុងខែសីហា យោងតាមតួលេខដែលត្រូវបានរាយការណ៍ ដោយការិយាល័យសេវាសុខភាពស្ថិតក្រោមក្រសួងសុខភិបាល បានឲ្យដឹងថា ករណីជំងឺគ្រុនឈាម ៥៤.៥៩៧ករណី ត្រូវបានកត់ត្រានៅក្នុងប្រទេសនេះ បន្ទាប់ពីមនសុ្ស ៤៣.៨៥៤នាក់ បានឆ្លងជំងឺកើតឡើងដោយសត្វមូសកាលពីខែមុន។

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        11
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        31
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm