អាកាសធាតុក្តៅខ្លាំងនៅប្រទេសបារាំងកាត់បន្ថយទិន្នផលស្រាទំពាំងបាយជូ ប៉ុន្តែបង្កើនគុណភាពស្រា

2023/08/25 12:41:05 am        181

ស្របពេលប្រមូលផលនៅពេលព្រឹកថ្ងៃពុធ ដើម្បីជៀសផុតពីកម្តៅ លោក Jerome Volle គឺជាអ្នកផលិតស្រាទំពាំងបាយជូ និយាយថា សីតុណ្ហភាពក្តៅដូចភ្លើងបានធ្វើឲ្យប៉ះពាល់ដល់ដើមទំពាំងបាយជូនៅតំបន់ភាគខាងត្បូងប្រទេសបារាំង ជាហេតុធ្វើឲ្យទិន្នផលធ្លាក់ចុះច្រើន ប៉ុន្តែអាកាសធាតុក្តៅបែបនេះអាចនឹងផលិតស្រាទំពាំងបាយជូមានគុណភាពល្អពិសេសលេខ១ ។

 អាកាសធាតុក្តៅខ្លាំង បានវាយប្រហារតំបន់ជាច្រើនរបស់ប្រទេសបារាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្នុងនោះសីតុណ្ហភាពត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៤២អង្សាសេនៅជ្រលងភ្នំដាំទំពាំងបាយជូ Rhoneនៅក្នុងសប្តាហ៍នេះ ។

 លោក Volleដែលតំណាងឲ្យក្រុមអ្នកផលិតស្រាទំពាំងបាយជូ Ardecheនិយាយថា ការធ្លាក់ចុះទិន្នផល ត្រូវបានគេរំពឹងថានឹងមានចម្លោះពី ១០ភាគរយទៅ ២០ភាគរយនៅទូទាំងតំបន់ ប៉ុន្តែគុណភាពស្រា គឺកើនឡើងខ្ពស់ ។

 លោក Volleវ័យ ៤៩ឆ្នាំ ដែលប្រើប្រាស់ម៉ាស៊ីនដើម្បីប្រមូលផលទំពាំងបាយជូរបស់លោក និយាយថា លោកចាប់ផ្តើមធ្វើការតាំងពីម៉ោង ៣ព្រឹកទាបភ្លឺមកម្ល៉េះ ។

 លោកនិយាយថា ការប្រមូលផលនៅពេលយប់ នឹងជួយឲ្យផ្លែទំពាំងបាយជូត្រជាក់ មានន័យថា ប្រើប្រាស់ថាមពលតិច តែមិនប៉ះពាល់ដល់ការប្រមូលផល ហើយនិងក្លិនរបស់វា ។

 ខណៈពេលនោះដែរ ក្រុមអាជ្ញាធរ បានណែនាំឲ្យអ្នកបេះទំពាំងបាយជូទាំងអស់ ចាប់ផ្តើមធ្វើការ និងបញ្ចប់ការងាររបស់ពួកគេនៅពេលព្រឹក ដើម្បីជៀសវាងការប៉ះពាល់នឹងកម្តៅក្តៅខ្លាំង ។

 ដោយឡែក លោក Jerome Despey គឺជាអ្នកផលិតស្រាទំពាំបាយជូ Languedoc នៅតំបន់ភាគខាងត្បូងប្រទេសបារាំង និងជាអនុប្រធានទី ១ ក្រុមសហជីពកសិកម្មធំបំផុត FNSEAរបស់ប្រទេសបារាំង និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ផលប៉ះពាល់ដោយសារអាកាសធាតុក្តៅខ្លាំង នឹងនាំឲ្យថយចុះទិន្នផលស្រាទំពាំងបាយជូក្នុងឆ្នាំនេះ នៅតំបន់ភាគខាងត្បូងប្រទេសបារាំង ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        81
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        126
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm