សារព័ត៌មានឥណ្ឌា ដាក់ចំណងជើងធំៗព្រោងព្រាត សាទរដល់ការចុះចតជាប្រវត្តិសាស្ត្រ នៅភពព្រះចន្ទ

2023/08/25 01:25:03 am        178

បណ្ដាញសារព័ត៌មានរបស់ប្រទេសឥណ្ឌា នៅថ្ងៃព្រហស្បតិ៍ (ទី២៤ ខែសីហា) នេះ បានដាក់ចំណងជើងធំៗ សម្រាប់ការចុះផ្សាយរបស់ខ្លួន បន្ទាប់ពីយានអវកាស Chandrayaan-3 (ចន្ទ្រាយាន-៣) របស់ឥណ្ឌា បានក្លាយជាយានអវកាសដំបូងគេ ដែលបានចុះចតនៅលើផ្ទៃដីប៉ូលខាងត្បូងរបស់ភពព្រះចន្ទ ដែលមានសភាពដ៏រដិបរដុប និងមិនទាន់មានការរុករក។

រាប់តាំងពីចំណងជើង «ឥណ្ឌានៅពីលើភពព្រះចន្ទ» រហូតដល់ «ចំណុចពេលវេលាដ៏មានអត្ថន័យនៅភពព្រះចន្ទ» ចំណងជើង នៅលើបណ្ដាញសារព័ត៌មានទាំងនោះ បានសាទរអ្នកវិទ្យាសាស្ត្រនៃអង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) ចំពោះការទទួលបានជោគជ័យ ក្នុងការចុះចតយ៉ាងស្រួលនៅលើភពព្រះចន្ទ សម្រាប់ការប៉ុនប៉ងជាលើកទី២ របស់អង្គការនេះ កាលពីថ្ងៃពុធ (ទី២៣ ខែសីហា)។

ដីរដិបរដុបធ្វើឲ្យប៉ូលខាងត្បូងរបស់ភពនេះចុះចតដោយលំបាក ប៉ុន្តែទឹកកក ក្នុងតំបន់ អាចផ្គត់ផ្គង់ប្រេងឥន្ធនៈ អុកស៊ីហ្សែន និងទឹកបរិភោគ សម្រាប់បេសកកម្មនាពេលអនាគត។

ជោគជ័យរបស់ឥណ្ឌា កើតឡើងមិនដល់មួយសប្តាហ៍ផង បន្ទាប់ពីបេសកកម្មយានអវកាសលូណា-២៥ (Luna-25) របស់រុស្ស៊ី បានបរាជ័យ។ ប្រជាជននៅទូទាំងប្រទេស មិនបានងាកក្រសែភ្នែករបស់ខ្លួនពីអេក្រង់ទូរទស្សន៍នោះឡើយ ហើយបាននាំគ្នាធ្វើការអធិដ្ឋាន នៅពេលដែលយានអវកាស ចុះកាន់តែកៀកនឹងផ្ទៃដីរបស់ភពព្រះចន្ទ។

Chandrayaan (ចន្ទ្រាយាន) មានន័យថា «យានភពព្រះចន្ទ» ក្នុងភាសាហិណ្ឌូ និងសំស្ក្រឹត។ នៅឆ្នាំ២០១៩ យានបេសកកម្ម Chandrayaan-2 (ចន្ទ្រាយាន-២) របស់ ISRO បានដាក់ចូលទៅក្នុងគន្លងតារាវិថី ដោយជោគជ័យ ប៉ុន្តែការចុះចតរបស់យាននោះ បានធ្លាក់បុកនឹងផ្ទៃដី៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        199
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        239
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        217

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm