អ្នកជំនាញ៖ នយោបាយ និងវិទ្យាសាស្ត្រ មិនស្របគ្នាទេលើភាពចម្រូងចម្រាស ជុំវិញផែនការបញ្ចេញទឹកកង្វក់ពីរោងចក្រ Fukushima របស់ជប៉ុន

2023/08/25 02:22:16 am        248

អ្នកជំនាញ នៅតែខ្វែងគំនិតគ្នាលើការសម្រេចចិត្តរបស់ប្រទេសជប៉ុន ក្នុងការគ្រប់គ្រងទឹកកង្វក់ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលរងការខូចខាត ដោយការបញ្ចេញទឹកនោះចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ខណៈដែលប្រតិបត្តិការ បានចាប់ផ្តើម នៅថ្ងៃព្រហស្បតិ៍ (ទី២៤ ខែសីហា)។

បើទោះជាមានអ្នកជំនាញខ្លះ បាននិយាយថា នេះគឺជាការអនុវត្តធម្មតារបស់រោងចក្រនុយក្លេអ៊ែរ នៅទូទាំងពិភពលោក និងបានចាត់ទុកភាពចម្រូងចម្រាសនោះជារឿងនយោបាយក៏ដោយ ក៏មានអ្នកផ្សេងទៀតយល់ឃើញថា កត្តាមិនច្បាស់លាស់ជាច្រើន នៅតែមានដដែល ហើយថា ជម្រើសផ្សេងទៀតមិនត្រូវបានគេពិចារណាឲ្យបានល្អិតល្អន់សមរម្យ។

ប្រទេសជប៉ុនបានប្រកាសពីការមិនកែប្រែដំណើរការនេះ កាលពីថ្ងៃអង្គារ (ទី២២ ខែសីហា) ដែលនាំឲ្យមានប្រតិកម្មតបពីប្រទេសជិតខាង ក្នុងតំបន់របស់ខ្លួន ក្នុងនោះរួមមានទាំងការហាមឃាត់ការនាំចូលដោយទីក្រុងហុងកុង ដែលជាទីផ្សារអាហារសមុទ្រធំជាងគេទី២ បន្ទាប់ពីប្រទេសចិនដីគោក។

រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ត្រូវបានវាយប្រហារដោយរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិជាបន្តបន្ទាប់ ក្នុងខែមីនា ឆ្នាំ២០១១ ដែលធ្វើឲ្យម៉ាស៊ីនរ៉េអាក់ទ័រចំនួន៣ របស់រោងចក្ររងការខូចខាត។

ប្រតិបត្តិកររោងចក្រ គឺក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ បាន និងកំពុងបូមទឹក ដើម្បីការពារកុំឲ្យក្ដៅខ្លាំងជ្រុល និងបង្កការខូចខាតបន្ថែមទៀត ដោយប្រមូលបានទឹកចំនួន ១,៣៤លានម៉ែត្រត្រីគុណ ដែលមានកម្រិតជិតស្មើនឹងទឹកក្នុងអាងហែលទឹកអូឡាំពិកចំនួន ៥៤០អាង ប៉ុន្តែឥឡូវនេះ ជិតអស់ទំហំផ្ទុកហើយ។

ផែនការបញ្ចេញទឹកសំណល់ ត្រូវបានអនុម័តកាលពី ២ឆ្នាំមុន ដោយរដ្ឋាភិបាលជប៉ុន ដែលជាផ្នែកសំខាន់នៃដំណើរការបញ្ចេញទឹកចោលរបស់រោងចក្រ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        79
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        123
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm