តុលាការអូស្ត្រាលីកាត់ទោសអតីតនាយកសាលាឲ្យជាប់ពន្ធនាគារ ១៥ឆ្នាំពីបទឧក្រិដ្ឋកម្មផ្លូវភេទលើកុមារ

2023/08/25 04:27:07 am        186

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា តុលាការអូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍ (ទី២៤ ខែសីហា) នេះ បានកាត់ទោសអតីតនាយករបស់សាលាជនជាតិជ្វីហ្វជ្រុលនិយមគ្រិស្តនិកាយអូថូដុកឲ្យជាប់ពន្ធនាគារ ១៥ឆ្នាំពីបទរំលោភផ្លូវភេទលើសិស្ស ២នាក់។

លោកស្រី Malka Leifer កាលពីមេសា ត្រូវបានគេរកឃើញថា មានទោសលើបទល្មើសផ្លូវភេទចំនួន ១៨ករណី ក្នុងនោះរួមទាំងការរំលោភសេពសន្ថវៈ ការរំលោភបំពានរាងកាយ និងការលូកលាន់យ៉ាងអនាចារលើកុមារអាយុ ១៦ ឬ ១៧ឆ្នាំ។ គណៈវិនិច្ឆ័យ បានប្រកាសពីភាពគ្មានទោសរបស់លោកស្រី ជុំវិញបទចោទចំនួន ៩ករណីផ្សេងទៀត។

លោកស្រី Leifer វ័យ ៥៦ឆ្នាំ អតីតនាយកសាលា Adass Israel បានផ្ដល់ចម្លើយពីភាពគ្មានទោសកំហុសនូវរាល់ការចោទប្រកាន់ទាំងអស់។ លោកស្រី Leifer ដែលមានសញ្ជាតិអ៊ីស្រាអែលផងដែរនោះ ត្រូវបានធ្វើបត្យាប័នទៅអូស្ត្រាលីពីអ៊ីស្រាអែល ក្នុងឆ្នាំ២០២១ បន្ទាប់ពីបានភៀសខ្លួន នៅឆ្នាំ២០០៨ នៅពេលដែលការចោទប្រកាន់ ត្រូវបានធ្វើឡើង។

យោងតាមការរាយការណ៍របស់សារព័តមាន Australian Broadcasting Corp បានឲ្យដឹងថា ចៅក្រម នៅតុលាការតំបន់ Victoria លោក Mark Gamble បានកំណត់រយៈពេលមិនមានលក្ខខណ្ឌដោះលែង ១១ឆ្នាំ និង ៦ខែ ប៉ុន្តែបាននិយាយថា លោកនឹងរាប់បញ្ចូលរយៈពេល ២.០៦៩ថ្ងៃដែលអ្នកទោស បានជាប់ពន្ធនាគាររួចហើយ។

សូមបញ្ជាក់ថា បងប្អូនស្រី ៣នាក់ បានចោទប្រកាន់លោកស្រី Leifer ពីបទរំលោភបំពានផ្លូវភេទចំបោះពួកគេ លើដីនៅសាលារៀន ក្នុងទីក្រុង Melbourne នៅក្នុងការិយាល័យបុគ្គលិកដែលចាក់សោ នៅជំរំសាលារៀន និងនៅផ្ទះរបស់លោកស្រី Leifer តែម្ដង ក្នុងចន្លោះឆ្នាំ២០០៣ និងឆ្នាំ២០០៧ តាំងពីពួកគេនៅក្មេង។ តុលាការបានរកឃើញថា លោកស្រី Leifer មានទោសនៃការប្រព្រឹត្តបទល្មើសលើដើមចោទ ២នាក់៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        57
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        112
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm