រាជរដ្ឋាភិបាល បង្កើតក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ដើម្បីធ្វើជាសេនាធិការលើ​កិច្ចការ​ព័ត៌មាន​របស់នាយករដ្ឋមន្ត្រី

2023/08/25 04:38:32 pm        381

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី២៤ ខែសីហា ឆ្នាំ២០២៣ បានសម្រេចបង្កើតក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ចំណុះ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ដើម្បីធ្វើជាសេនាធិការលើកិច្ចការព័ត៌មានរបស់នាយករដ្ឋមន្ត្រី។

រាជរដ្ឋាភិបាលនីតិកាលទី៧បានចាត់តាំងឯកឧត្តម មាស សុភ័ណ្ឌ ជាប្រធាន​ក្រុម​អ្នក​នាំពាក្យ​របស់​នាយករដ្ឋមន្ត្រី។ ការតែងតាំង និងការផ្លាស់ប្តូរ​សមាសភាព នៃ​ក្រុម​អ្នក​នាំ​ពាក្យ​របស់​នាយក​រដ្ឋ​មន្ត្រី ត្រូវធ្វើឡើងតាម ការសម្រេចរបស់នាយករដ្ឋមន្ត្រី ដោយ​យោង​តាម​សំណើ​របស់​ប្រធាន​ក្រុម​អ្នក​នាំពាក្យ។ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី អាចបង្កើត​ក្រុម​ការងារ​ចំណុះ​តាម​ការ​ចាំបាច់ តាមការសម្រេចរបស់នាយករដ្ឋមន្ត្រី ដោយយោង​តាម​សំណើ​របស់​ប្រធាន​ក្រុម​អ្នក​នាំពាក្យ ដើម្បីអនុវត្តភារកិច្ចរបស់ខ្លួន។

យោងតាមសេចក្តីសម្រេចដែលបានធ្វើឡើងនៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៣ ក្រុម​អ្នក​នាំ​ពាក្យ​របស់​នាយករដ្ឋមន្ត្រីមានភារកិច្ចដូចជា សម្របសម្រួលព័ត៌មានផ្ទាល់ខ្លួនរបស់នាយករដ្ឋមន្តី។ ទំនាក់​ទំនងជាមួយបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ​ សម្រាប់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​នាយក​រដ្ឋ​មន្ត្រី​។ ទំនាក់ទំនងជាមួយបណ្តាស្ថាប័ន និងអង្គភាព​នានា​ សម្រាប់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​នាយក​រដ្ឋ​មន្ត្រី។ ស្រាវជ្រាវ និងប្រមូលចងក្រងរាល់ព័ត៌មានដែលពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រី។ រៀប​ចំ​សេចក្តី​បំភ្លឺ សេចក្តីប្រកាសព័ត៌មាន សេចក្ដីថ្លែងការណ៍ និងការផ្សព្វ​ផ្សាយ​ផ្សេង​ទៀត​អំពី​ព័ត៌មាន​របស់​នាយករដ្ឋមន្ត្រីឱ្យបានទាន់ពេល និងមានប្រសិទ្ធភាពខ្ពស់ និងបំពេញភារកិច្ចផ្សេងទៀត តាម​ការ​ប្រគល់ពីនាយករដ្ឋមន្ត្រី៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        233
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm