នាយករដ្ឋមន្ត្រីឥណ្ឌា លោក ម៉ូឌី គូសបញ្ជាក់ពីការព្រួយបារម្ភជាមួយប្រធានាធិបតីចិន លោកស៊ីលើបញ្ហាព្រំដែន

2023/08/25 06:09:30 pm        118

ឥណ្ឌា៖ លេខានៃក្រសួងការបរទេសឥណ្ឌា បាននិយាយថា នាយករដ្ឋមន្ត្រីឥណ្ឌាលោកណារិនដ្រា ម៉ូឌី ( Narendra Modi) បានថ្លែងទៅកាន់ប្រធានាធិបតីចិន លោកស៊ី ជីនពីង ( Xi Jinping) នៅក្រៅវេទិកាកិច្ចប្រជុំកំពូលប្រ៊ីក(BRICS) នៅទីក្រុងចូហាននេប៊ើក(Johannesburg) ហើយបានលើកឡើងពីការព្រួយបារម្ភរបស់ឥណ្ឌាអំពីបញ្ហាព្រំដែនតាមខ្សែបន្ទាត់នៃការគ្រប់គ្រងជាក់ស្តែង(LAC)។

លេខានៃក្រសួងការបរទេស លោក វីណាយ ក្វាត្រា (Vinay Kwatra) បាននិយាយថា លោក ម៉ូឌី និង លោក ស៊ី បានយល់ព្រម«ដឹកនាំក្រុមមន្ត្រីពាក់ព័ន្ធរបស់ពួកគេ ឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការដកថយពីខ្សែបន្ទាត់នៃការគ្រប់ជាក់ស្តែងនោះ និងបន្ធូរបន្ថយភាពតានតឹងឲ្យបានឆាប់។ 

ទំនាក់ទំនងរវាងប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរ មានភាពជូរចត់អស់រយៈពេលជាង៣ឆ្នាំបន្ទាប់ពីទាហានពីភាគីទាំងពីរ បានប៉ះទង្គិចគ្នានៅព្រំដែនហិម៉ាឡៃ ក្នុងខែមិថុនា ឆ្នាំ២០២០ ដែលបាន  បណ្តាលឲ្យមនុស្ស ២៤នាក់ស្លាប់។

ខណៈពេលដែលស្ថានភាពនៅលើព្រំដែនប្រវែងជិត ៣.000 គីឡូម៉ែត្រ (១.៨៦០ ម៉ាយ) បានស្ងប់ស្ងាត់ចាប់តាំងពីពេលនោះមក ការប្រឈមមុខដាក់គ្នា នៅបន្តនៅក្នុងតំបន់ពីរបីប៉ុណ្ណោះ។

លោកក្វាត្រា បាននិយាយថា នៅខាងក្រៅវិទិកាកិច្ចប្រជុំកំពូលប្រ៊ិក(BRICS) លោកម៉ូឌី បានថ្លែងបញ្ជាក់ទៅកាន់លោកស៊ីអំពីក្តីបារម្ភរបស់ឥណ្ឌាលើបញ្ហាដែលមិនទាន់បានដោះស្រាយនៅតាមបណ្តោយព្រំដែនតាមខ្សែបន្ទាត់នៃការគ្រប់គ្រងជាក់ស្តែង(LAC)៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm