ក្រសួងសេដ្ឋកិច្ច រំពឹងការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ នឹងលើសផែនការ

2023/08/25 06:10:01 pm        144

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រំពឹងថា ការប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងឆ្នាំ២០២៣នេះ នឹងសម្រេចបានប្រមាណជាង ១០៧ ភាគរយ ពោលគឺលើសផែន នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងព្រិត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ បានបង្ហាញថា ចំពោះលទ្ធផលនៃការអនុវត្តថវិកាឆមាសទី ១ និងការវាយតម្លៃការអនុវត្តច្បាប់​ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនោះតាមការ​ប៉ាន់ស្មានរហូតដល់ដំណាច់ឆ្នាំ ២០២៣ ចំណូលពន្ធដារ នឹងសម្រេចបានប្រមាណជាង ១០៧ ភាគរយ នៃផែនការច្បាប់ ​ដែល​ឆ្លុះបញ្ចាំង​ឱ្យឃើញពីប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការ​អនុវត្តផែនការយុទ្ធសាស្ត្រ ​និងផែនការប្រតិបត្តិរបស់អគ្គនាយកដ្ឋានពន្ធដារ ​ជាក់ស្តែងក្នុងរយៈពេល ៧ ខែដើមឆ្នាំ២០២៣នេះ ពន្ធ-អាករសរុបដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានមានចំនួនជាង ៩ ៣៦៧ ប៊ីលានរៀល ត្រូវប្រមាណជាង ២ ៣១២ លានដុល្លារ ស្មើជាង ៦៤ ភាគរយ នៃផែនការច្បាប់​ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ។

ជុំវិញការប្រមូលចំណូលនេះដែរ, ​ខណៈបដិវត្តឧស្សាហកម្ម ៤.០ សេដ្ឋកិច្ចឌីជីថលកំពុងមាន​ការ​រីកលូតលាស់​ឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) ​ក៏មានការកើនឡើងគួរឱ្យកត់​ សម្គាល់ ពិសេសការធ្វើប្រតិបត្តិការពាណិជ្ជកម្ម រួមទាំង​ប្រតិបត្តិករថ្នាលអេឡិចត្រូនិកចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ​ជាក់ស្តែង ក្នុងរយៈពេល ៧ ខែ អគ្គនាយកដ្ឋានពន្ធដារ ​ប្រមូលចំណូលបានជាង ៤៦ លានដុល្លារ។

ជុំវិញបញ្ហាប្រឈម, អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញថា បើពិនិត្យពីលទ្ធផលនៃការប្រមូល​ចំណូលពន្ធ តាមប្រភេទពន្ធវិញ មានប្រភេទពន្ធមួយចំនួននៅតែមានបញ្ហាប្រឈម ជាក់ស្ដែងក្នុង​រយៈពេល ៧ ខែនេះ ការប្រមូលពន្ធលើអចលនទ្រព្យសម្រេច ​បានត្រឹម ៥៧ ​ប៊ីលានរៀល ត្រូវជាង ១៤ លានដុល្លារ ​បើប្រៀបធៀបនឹងផែនការប្រចាំឆ្នាំ ២០២៣ សម្រេចបានជិត ៣៧ ភាគរយ ប៉ុណ្ណោះ ។ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ ថ្មីៗនេះអគ្គនាយកដ្ឋានពន្ធដារ បានចេញ​លិខិតជូនដំណឹង ស្តីពីការរំលឹក លើកទី ២ ការប្រកាសបង់ពន្ធលើអចលនទ្រព្យ ឬពន្ធលើដីធ្លីមិន​បានប្រើប្រាស់សម្រាប់ឆ្នាំ ២០២៣ ដើម្បីក្រើនរំលឹក ​ម្ចាស់អចលន ទ្រព្យមួយចំនួន ដែលមិនទាន់​បានបំពេញកាតព្វកិច្ច ប្រកាស និងមកបង់ប្រាក់ពន្ធឲ្យបានរួសរាន់។ សម្រាប់ជាវិធានការណ៍វិញ, ក្នុងឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ​ នឹងបំពាក់បន្ថែមនូវឧបករណ៍ម៉ាស៊ីនស្កែនមុខ កត់វត្តមានរបស់​មន្ត្រី​ទទួលបន្ទុក និងកាមេរ៉ាសុវត្ថិ ភាពនៅតាមចំណុចយុទ្ធសាស្ត្រមួយចំនួន នៅក្នុងរោងចក្រផលិត​ស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាទាំងអស់ក្នុងស្រុក។

យុទ្ធនាការ នេះ គឺជាវិធានការមួយជួយពង្រឹងប្រសិទ្ធភាព ស័ក្កិសិទ្ធិភាព និងតម្លាភាពមួយ​កម្រិត​បន្ថែមទៀត សម្រាប់គាំទ្រដល់ការត្រួតពិនិត្យ ​ការអនុវត្តកាតព្វកិច្ច ​ដែលជាវិធីសាស្ត្រសម្រាប់ផ្តល់ ជាមូលដ្ឋាន​ជាក់លាក់ ​និងតម្លាភាពខ្ពស់មួយក្នុងការផ្ទៀងផ្ទាត់​ និងតាមដាន ការប្រកាស​បង់ប្រាក់ពន្ធរបស់សហគ្រាសពាក់ព័ន្ធ៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        69
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        60
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm