ការជួញដូរភាគហ៊ុនរបស់កម្ពុជា នៅតែរក្សាបានកំណើនល្អ

2023/08/25 06:17:28 pm        92

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃនិយ័តករមូលបត្រកម្ពុជា បានបញ្ជាក់ថា ក្នុងវិបត្តិសេដ្ឋកិច្ចដែលបណ្ដាលមកពីកូវីដ១៩ និងវិបត្តិនៃសង្គ្រាម រវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន វិស័យមូលបត្រក្នុងប្រទេសកម្ពុជា នៅតែមានដំណើរដោយរលូន ប៉ុន្តែយ៉ាងណាក្ដីទំហំទឹកប្រាក់​ជួញដូរភាគហ៊ុនបានថមថយបន្តិច ​តែចំនួនអ្នកជួញដូរភាគហ៊ុនមានការកើនឡើង។

ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា នៅក្នុងពិធីចុះហត្ថលេខាលើ​អនុស្សរណៈនៃការ​យោគយល់គ្នា ស្តីពីការផ្តល់ជូនពិសេសលើសេវាកម្មសុខាភិបាលឯកជនដល់​និយ័តករ​មូលបត្រកម្ពុជា ​នៅថ្ងៃទី២៤ សីហា ២០២៣នេះ បានប្រសាសន៍ប្រាប់ឲ្យដឹងថា ក្នុងពេលប្រទេសទាំងអស់បានទទួលរងនូវភាពប្រឈម ​និងវឹកវរដោយសារតែវិបត្តិនានា កម្ពុជាក៏មានភាពប៉ះពាល់​មួយចំនួនដែរ ជាក់ស្ដែងអ្នកដែលធ្លាប់ជួញដូរធំៗ បានងាកមកជួញដូរក្នុង​កម្រិតស្រាល ប៉ុន្តែអ្វីដែលយើងអាចធានាបាននោះគឺជាលំនឹង ​និងស្ថិរភាពទីផ្សាររបស់យើង។

ឯកឧត្តមអគ្គនាយក បានបន្ថែមថា​ ទៅថ្ងៃអនាគត ជាពិសេសក្រោយពេលកម្ពុជាផ្លាស់ប្តូរ​សមា​សភាព​រាជរដ្ឋាភិបាល​ វិស័យមូលបត្ររំពឹងថា នឹងមានដំណើរការរីកចម្រើនទៅមុខជាលំដាប់​បន្ថែមទៀត ហើយនៅចុងឆ្នាំ២០២៣នេះ នឹងមានក្រុមហ៊ុនមួយចំនួនទៀតចុះបញ្ជីក្នុង​ក្រុមហ៊ុន​មូលបត្រកម្ពុជា ដូចជាក្រុមហ៊ុនចុះបញ្ជីលក់មូលនិធិបំណុល និងក្រុមហ៊ុនចុះបញ្ជីបោះផ្សាយ​មូលបត្រក្នុងផ្សារមូលបត្រកម្ពុជា ហើយភាពប្រាកដប្រជាយ៉ាងណានោះ អាស្រ័យលើការសម្រេចរបស់ក្រុមហ៊ុន។

គិតមកដល់បច្ចុប្បន្ននេះ និយ័តករមូលបត្រកម្ពុជា ជាអាជ្ញាធរដែលមានតួនាទីគ្រប់គ្រង និងត្រួត​ពិនិត្យលើរាល់សកម្មពាក់ព័ន្ធនឹងវិស័យមូលបត្រនៅកម្ពុជា បានផ្តល់លេខ​អត្តសញ្ញាណ​វិនិយោគិនសរុបចំនួនជាង ៤ម៉ឺន ក្នុងនោះវិនិយោគិនជារូបវន្តបុគ្គលមានចំនួនជាង ៩៩% និងវិនិយោគិនសញ្ញាត្តិខ្មែរមានចំនួនជាង ៨៧%៕អត្ថបទ៖ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        149
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        125
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm