ខ្សែការពារក្រុមបិសាចក្រហម Manchester United, Luke Shaw នឹងត្រូវអវត្តមានយ៉ាងហោចណាស់ ១ ខែដោយសារបញ្ហាសាច់ដុំ។
កីឡាករវ័យ ២៨ ឆ្នាំរូបនេះនឹងអវត្តមានពីរប្រកួតបន្ទាប់របស់ Manchester United ក៏ដូចជាអវត្តមានពីក្រុមជម្រើសជាតិអង់គ្លេសផងដែរសម្រាប់ការប្រកួតវគ្គជម្រុះ Euro 2024 ពីរប្រកួតទល់នឹងអ៊ុយក្រែន និងស្កុតឡេនខែក្រោយផងដែរ។
ក្រុមរបស់លោក Erik ten Hag ក៏កំពុងប្រឈមបញ្ហារបួសកីឡាករជាច្រើនទៀតពោលគឺខ្សែការពារ Tyrell Malacia ស្ថិតក្នុងតំណែងជាមួយ Luke Shaw ក៏របួសផងដែរ។
Diogo Dalot តំណែងខ្សែការពារស្តាំ តែអាចលេងឆ្វេងដែលជាជម្រើសចុងក្រោយរបស់លោក Ten Hag។
ក្រៅពីនោះកីឡាករផ្សេងទៀតដែលស្ថិតក្នុងបញ្ជីរបួសមានខ្សែបម្រើអង់គ្លេស Mason Mount និងខ្សែប្រយុទ្ធដាណឺម៉ាកចំនូលថ្មី Rasmus Hojlund។
Manchester United ចាប់ផ្តើមរដូវកាលឈ្នះ Wolves ១-០ មុនចាញ់នៅទឹកដី Spurs ២-០ ខណៈសប្តាហ៍នេះ នឹងត្រូវបើកទ្វារផ្ទះទទួល Nottingham Forest៕ អត្ថបទ៖នាង សុភាវុធ

