ក្រុមគាំទ្រទីក្រុងគីវ ជាជនជាតិរុស្ស៊ី ជំរុញឲ្យក្រុមទាហានស៊ីឈ្នួលវ៉េកណាសងសឹកចំពោះការស្លាប់របស់លោកប្រ៊ីកូស៊ីន

2023/08/25 07:08:45 pm        206

រុស្ស៊ី៖ ក្រុមសកម្មប្រយុទ្ធជនជាតិរុស្ស៊ីមួយក្រុមដែលស្ថិតនៅក្នុងទឹកដីអ៊ុយក្រែន បានអំពាវនាវដល់ក្រុមទាហានស៊ីឈ្នួលវ៉េកណា (Wagner) មកចូលរួមជាមួយពួកគេដើម្បីសងសឹកការស្លាប់របស់ស្ថាបនិក      ក្រុមវ៉េកណា លោក យ៉េហ្គេនី ប្រ៊ីកូស៊ីន(Yevgeny Prigozhin) និងមេបញ្ជាការរបស់ពួកគេគឺលោកឌីមីទ្រី អ៊ុគីន (Dmitry Utkin)។ 

ក្រុមអាជ្ញាធរដែនអាកាសរបស់រុស្ស៊ី បាននិយាយថា លោក Prigozhin និង លោក Utkin ព្រមទាំងមនុស្ស៨នាក់ផ្សេងទៀត ស្ថិតនៅលើយន្តហោះខ្នាតតូចឯកជនមួយគ្រឿង ដែលបានធ្លាក់ពុំមាននរណាម្នាក់រួចផុតជីវិតឡើយ នៅភាគខាងជើងទីក្រុង ម៉ូស្គូ កាលពីថ្ងៃពុធ។  

មេបញ្ជាការកងពលស្ម័គ្រចិត្តរុស្ស៊ី (RVC) លោក ដេនីស កាពូស្ទីន (Denis Kapustin) បាននិយាយនៅក្នុងវីដេអូ មួយ បញ្ចេញកាលពីថ្ងៃព្រហស្បតិ៍ ថា នៅពេលនេះ អ្នកកំពុងប្រឈមនឹងជម្រើសដ៏លំបាក អ្នកអាចឈរក្រោមសម្ពាធរបស់ក្រសួងការពារជាតិរុស្ស៊ី ហើយធ្វើជាឆ្មាំឃ្លាំមើលក្រុមអ្នកប្រតិបត្តិបញ្ជាការរបស់អ្នក ឬសងសឹក។

មេបញ្ជាការរូបនេះបាននិយាយថា ដើម្បីសងសឹកបាន អ្នកចាំបាច់ត្រូវផ្លាស់ប្ដូរភាគី

ហេតុការណ៍នេះ បានកើតឡើង២ ខែ បន្ទាប់ពីលោក Prigozhin និង កងទ័ពទាហានស៊ីឈ្នួលរបស់លោក បានក្រោកបះបោរ ប្រឆាំងក្រុមមេបញ្ជាការរបស់យោធារុស្ស៊ី ដែលបានពួកគេបានគ្រប់គ្រងតំបន់រ៉ូវស្តូវ (Rostov )ភាគខាងត្បូង និងបានចូលទៅកាន់ទីក្រុងម៉ូស្គូ មុនពេលត្រឡប់ក្រោយវិញ នៅចម្ងាយប្រហែល២០០គីឡូម៉ែត្រពីរដ្ឋធានី។ 

រុស្ស៊ី បានបើកការស៊ើបអង្កេត ករណី ធ្លាក់យន្តហោះនេះ ប៉ុន្តែលទ្ធផលទំនងជាមិនធ្វើឲ្យមានការផ្លាស់ប្ដូរលើការវាយតម្លៃជាទូទៅដែលថា គេជឿថាលោក Prigozhin បានស្លាប់ ដោយសារតែការបះបោរនោះទេ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm