សហរដ្ឋអាមេរិក ប្តឹងក្រុមហ៊ុនអវកាស SpaceX ដោយចោទប្រកាន់ថាមានភាពលម្អៀងក្នុងការជួលបុគ្គលិក

2023/08/25 07:13:23 pm        105

អាមេរិក៖ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានប្តឹងក្រុមហ៊ុនរ៉ុកែត និងផ្កាយរណប ដែលគ្រប់គ្រងដោយមហាសេដ្ឋីលោក Elon Musk កាលពីថ្ងៃព្រហស្បតិ៍ (២៤សីហា) ពីបទរើសអើងប្រឆាំងនឹងអ្នកស្វែងរកសិទ្ធិជ្រកកោន និងជនភៀសខ្លួនក្នុងការជួលបុគ្គលិក។ យោងតាមបណ្តឹងរបស់ក្រសួងយុត្តិធម៌ DOJ បានឲ្យដឹងថា យ៉ាងហោចណាស់ចាប់ពីខែកញ្ញា ឆ្នាំ២០១៨ ដល់ខែឧសភា ឆ្នាំ២០២២ ក្រុមហ៊ុនអវកាស SpaceX បានបំបាក់ទឹកចិត្តអ្នកស្វែងរកសិទ្ធិជ្រកកោន និងជនភៀសខ្លួន ពីការដាក់ពាក្យសុំការងារ ហើយជៀសវាងការពិចារណារើសយកពួកគេ ដោយសារតែស្ថានភាពសញ្ជាតិរបស់អ្នកទាំងនោះ ដូច្នេះនេះជាការរំលោភលើច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិ។

ក្រសួងយុត្តិធម៌បាននិយាយថា នៅក្នុងការប្រកាសការងារ និងសេចក្តីថ្លែងការណ៍ជាសាធារណៈក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុន SpaceX បានអះអាងដោយខុសថា ក្រោមនិយ័តកម្មរបស់សហព័ន្ធ ដែលគេស្គាល់ថាជាច្បាប់គ្រប់គ្រងការនាំចេញ ក្រុមហ៊ុន SpaceX អាចជួលបុគ្គលិកបានតែពលរដ្ឋអាមេរិក និងអ្នករស់នៅអចិន្ត្រៃយ៍ស្របច្បាប់ ដែលជួនកាលហៅថា «អ្នកមានកាតបៃតង»។

នាយកដ្ឋានយុត្តិធម៌ ក៏បានចង្អុលទៅការបង្ហោះតាមអ៊ីនធឺណិត ពីម្ចាស់ក្រុមហ៊ុនមួយនេះគឺលោក Musk ជាឧទាហរណ៍នៃ «សេចក្តីថ្លែងការណ៍សាធារណៈដែលបានរើសអើង»។ ពាក្យបណ្តឹង នេះបានសំអាងដល់ការបង្ហោះក្នុងខែមិថុនាឆ្នាំ២០២០ នៅលើបណ្ដាញសង្គម X ដែលពីមុនមានឈ្មោះថាបណ្ដាញសង្គម Twitter ដោយនាយកប្រតិបត្តិក្រុមហ៊ុននេះគឺលោក Musk ទៅកាន់អ្នកតាមដានចំនួន៣៦លាននាក់របស់លោកថា «ច្បាប់របស់សហរដ្ឋអាមេរិក ទាមទារយ៉ាងហោចណាស់កាតបៃតង ដើម្បីក្លាយជាបុគ្គលិកនៅក្រុមហ៊ុន SpaceX ព្រោះគ្រាប់រ៉ុកែតគឺជាបច្ចេកវិទ្យាអាវុធទំនើប»។

ក្រសួងយុត្តិធម៌បាននិយាយថា សហរដ្ឋអាមេរិក បានពិចារណាដោយស្មើភាព និងទាមទារប្រាក់សំណងសម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន និងជនភៀសខ្លួន ដែលត្រូវបានរារាំង ឬបដិសេធការងារនៅក្រុមហ៊ុន SpaceX ដោយសារតែការរើសអើង ដែលត្រូវបានចោទប្រកាន់នោះ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        325
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm