រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី ប្តេជ្ញាចិត្តអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា ក្លាយជាគោលដៅទេសចរណ៍សកល

2023/08/25 08:03:37 pm        319

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី ក្នុងរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានបង្ហាញការប្តេជ្ញា​ចិត្តបង្កើនការងារជាយុទ្ធសាស្ត្រចំនួន៥ និងបង្កើនការងារគាំទ្រ​ជាអាទិភាពចំនួន៣ ដើម្បីធ្វើឲ្យ​កម្ពុជា​ក្លាយជាគោលដៅទេសចរណ៍សកល ​និងឈានមុខប្រកបដោយភាពសម្បូរបែប។

នៅក្នុងពិធីសំណេះសំណាល ​ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និង ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់​ក្រោមឱវាទ​ក្រសួងទេសចរណ៍ ព្រឹកថ្ងៃទី២៥ ខែសីហានេះ ​ឯកឧត្តម រដ្ឋមន្ត្រី សុខ សូកេន ប្រកាសដាក់ចេញ​នូវគំនិត​ផ្ដួចផ្ដើម​យុទ្ធសាស្ត្រ ក្រោមចក្ខុវិស័យ ​អភិវឌ្ឍន៍​វិស័យទេសចរណ៍កម្ពុជា ដោយឈរលើ​គោលការណ៍គ្រឹះ «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី និងធម្មជាតិ» សំដៅធ្វើឱ្យកម្ពុជាក្លាយជាគោលដៅ​ទេសចរណ៍សកល ​និងឈានមុខប្រកបដោយភាពសម្បូរបែប​ ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្ដៅ ​ក្នុងការរួមចំណែកលើកកម្ពស់កិត្យានុភាព ​និងភាពធន់របស់កម្ពុជា។

ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ឯកឧត្តម រដ្ឋមន្ត្រី សុខ សូកេន នឹងដាក់ចេញគោលដៅយុទ្ធ​សាស្ត្រ៣រួមមានៈ ទី១)ភាពប្រកួតប្រជែងទេសចរណ៍ ទី២) ចីរភាពទេសចរណ៍និង ទី៣) បរិយាបន្នទេសចរណ៍ និងមានសសរស្ដម្ភយុទ្ធសាស្ត្រចំនួន៥ ព្រមទាំងមានការងារគាំទ្រ​អាទិភាព​ចំនួន៣ទៀត សំដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ។

អនុវត្តស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨, យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១, គោលនយោបាយ​និងផែនការយុទ្ធសាស្ត្រសំខាន់ៗ​ពាក់ព័ន្ធ​នឹងវិស័យទេសចរណ៍ ឯកឧត្តម រដ្ឋមន្ត្រី សុខ សូកេន​ ក៏បានដាក់ចេញនូវចង្កោមការងារធំៗចំនួន៣ រួមមានទី១ ​ពង្រឹងសមត្ថភាពស្ថាប័ន និងអភិបាលកិច្ចទេសចរណ៍ ទី២​ ការពង្រឹងពង្រីកភាពជាដៃគូ អភិវឌ្ឍន៍ ទី៣ ការលើកកម្ពស់ការ​អភិវឌ្ឍន៍វិស័យទេសចរណ៍ ​ប្រកបដោយភាពប្រកួតប្រជែង ចិរភាព​ និងបរិបន្ន ឈានរកការ​សម្រេច​ចក្ខុវិស័យរួម ​ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ​ហើយក្នុងចង្កោមការងារអាទិភាពនេះ ក៏មាន​សកម្មភាពការងារអភិវឌ្ឍន៍ទេសចរណ៍ ប្រមាណជាង១០កាងារទៀត៕អត្ថបទ ស៊ុមសុខជា



អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        26
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        234
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        220

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm