នាយឧត្តមសេនីយ៍ ម៉ឹង សំផន ជំរុញឲ្យកងពលតូចដឹកជញ្ជូនលេខ៩៩ បន្តកិច្ចការងារបម្រើពលរដ្ឋនិងរាជ រដ្ឋាភិបាលបន្ថែមទៀត

2023/08/25 09:03:04 pm        194

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ បានជំរុញដល់នាយទាហានពលទាហាន ទាំងអស់នៃកងពលតូចដឹកជញ្ជូនលេខ៩៩ ត្រូវខិតខំបំពេញការងារបម្រើដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជារាជរដ្ឋាភិបាលឲ្យបានខ្លាំងក្លាបន្ថែមទៀត និងត្រូវត្រៀមខ្លួនជានិច្ចចំពោះបទបញ្ជាពីថ្នាក់លើ ដើម្បីជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាពេលមានគ្រោះមហន្តរាយណា​មួយកើតឡើង ជាយថាហេតុនោះ។

ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV បន្ទាប់ពីអញ្ជើញចូលរូមក្នុងពិធីសំណេះសំណាល និង​អបអរសាទរ ខួបលើកទី១៣ នៃថ្ងៃកំណើតកងពលតូចដឹកជញ្ជូនលេខ៩៩ ​អគ្គនាយកដ្ឋានភស្តុភា-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ(២៦ សីហា២០១០-២៦សីហា ២០២៣) ​នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ​នេះនាយឧត្តមសេនីយ៍ ម៉ឹង សំផន បានលើកឡើងថា កងពលតូចដឹកជញ្ជូនលេខ៩៩ បានបង្កើតមកអស់ រយៈពេល១៣ឆ្នំាំមកហើយ ​ហើយបានបម្រើកិច្ចការងារជូនជាតិ ,រាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋបាន ​យ៉ាងច្រើនជាបន្តបន្ទាប់ ​ដោយមិនបានគិតពេលវេលាថាយប់ ឬក៏ថ្ងៃនោះ​ឡើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ ដោយក្នុងនាមយើងជាកងទ័ពត្រូវតែខិតខំកិច្ចការងារនេះ​ឲ្យបានសកម្មបន្ថែមទៀត ដោយមិនត្រូវរុញរា នោះឡើយ។

បើតាមឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូន៩៩ ​បានឲ្យដឹងថា កង​ពលរបស់​លោកបានធ្វើកិច្ចការងារជាច្រើន ជួយសង្គមជាតិ និងប្រជាជន តាមរយៈបទបញ្ជា​របស់​ក្រសួងការពារជាតិ ក៏ដូចជាបទបញ្ជារបស់រាជរដ្ឋាភិបាល ហើយបន្ទាប់ពីមានបទបញ្ជា​ភ្លាមអង្គភាពបានអន្តរាគមន៍ភ្លាមៗតែម្តងដោយមិនគិតថាយប់ឬថ្ងៃនោះឡើយ។

លោកឧត្តមសេនីយ៍ ​បានបន្តទៀតថា ​កងពលតូចដឹកជញ្ជូនបានត្រៀមលក្ខណៈ កម្លាំងជំនាញ ឧបករណ៍ សម្ភារៈ និង មធ្យោបាយផ្សេងៗទៀតគ្រប់ពេលវេលាទាំងអស់ដើម្បី​ជួយប្រជាពលរដ្ឋឱ្យ​បានទាន់ពេលវេលា នៅពេលមានគ្រោះមហន្តរាយណាមួយកើតឡើង​ជាយថាហេតុមិនថា​ក្នុង​រដូវវស្សាឬប្រាំងនោះទេ ហើយមួយវិញទៀតកងពលក៏បានត្រៀមគ្រប់ពេលវេលាផងដែរ​ដើម្បី​ទទួលបទបញ្ជារបស់រាជរដ្ឋា ភិបាល។

បើតាមឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានបញ្ជាក់ឲ្យដឹងផងដែរថា ​កងពលតូចដឹកជញ្ជូនលេខ៩៩ បានចេញ​បេសកកម្មធំៗជាច្រើនក្រោយមានបទបញ្ជារបស់​ក្រសួងការពារជាតិ ក៏ដូចជារាជ​រដ្ឋាភិបាល ដូចជាការដឹកជញ្ជូនយុវជនស្ម័គ្រចិត្តវាស់វែងដីធ្លី ,ដឹកក្រុមគ្រូពេទ្យស្មគ្រចិត្តចុះព្យាបាល​តាមបណ្ដាខេត្ត, ​ដឹកនិស្សិតសិក្សាក្រៅប្រទេស,ដឹកពលករ, ដឹកប្រតិភូនៃកិច្ចប្រជុំកំពូលអាស៊ាន ដឹកពលរដ្ឋរកទីទួល ​មានសុវត្ថិភាព ,កិច្ចការងារសង្គ្រោះគ្រោះមហន្តរាយ និងសកម្មភាព​ជាច្រើនទៀត៕អត្ថបទ៖ បាន ចក់ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        97
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        203
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm