ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ចើញចូលរួមក្នុងកម្មវិធីជំនួបរវាងក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យាឌីជីល កម្ពុជា-ឥណ្ឌា

2023/08/26 03:06:47 am        168

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារ Sun and Moon Riverside ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមក្នុងកម្មវិធីជំនួបរវាងក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យាឌីជីល កម្ពុជា-ឥណ្ឌា ដែលរៀបចំឡើងដោយគណៈកម្មាធិការជំរុញការនាំចេញគ្រឿងអេឡិចត្រូនិក (ESC) និង កម្មវិធីកុំព្យូទ័រឥណ្ឌា និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមន៍បច្ចេកវិទ្យាឌីជីថលកម្ពុជា ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលឥណ្ឌា និងកម្ពុជា សរុប៩០នាក់ ក្នុងនោះរួមមានក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលកម្ពុជាចំនួន ៦០ក្រុមហ៊ុន និងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលល្បីៗមកពីឥណ្ឌាចំនួន ១៥ក្រុមហ៊ុន ដែលមានជំនាញលើផ្នែក Software Solution, AI, Big Data analytics, Cyber Security, Cloud Computing, Web and Mobile Application, FinTech, EduTech, AgriTech និង Blockchain។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា បច្ចុប្បន្នបច្ចេកវិទ្យាឌីជីថលបានដើរតួនាទីយ៉ាងសំខាន់ណាស់ក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងដោយបានផ្លាស់ប្តូរការប្រាស្រ័យទាក់ទងគ្នា ការបំពេញការងារ ការធ្វើធុរកិច្ច និងការសិក្សាកាន់តែប្រសើឡើង។ ហើយទន្ទឹមនិងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល រួមជាមួយអត្ថប្រយោជន៍ដ៏ធំធេង រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ សំដៅកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើក ជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថល និងកំណើនសេដ្ឋកិច្ច ក៏ដូចជាការកសាងរដ្ឋាភិបាលឌីជីថល និងការបម្រើសេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងបរិយាប័ន្ន។ គោលដៅជាយុទ្ធសាស្ត្រចំបងមួយ គឺការលើកកម្ពស់កិច្ចសហការ និងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន សំដៅលើកទឹកចិត្តដល់ការចូលរួមរបស់វិស័យឯកជននិងដៃគូ ក្នុងការធ្វើបរិវត្តកម្មឌីជីថលប្រកបដោយប្រសិទ្ធផល ការកៀរគរធនធានមនុស្សឌីជីថល ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ក្នុងការចូលរួមអភិវឌ្ឍ ប្រតិបត្តិការ និងការថែទាំប្រព័ន្ធឌីជីថលនានា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រទេសឥណ្ឌាដែលបានបង្កើតធនធានមនុស្សឆ្នើមរបស់ខ្លួនជាច្រើនក្នុងវិស័យ ICT ក៏ដូចជាក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលល្បីៗ និងសង្ឃឹមថាកម្មវិធីនៅថ្ងៃនេះនឹងផ្តល់ឱកាសដល់ក្រុមហ៊ុនបច្ចេកវិទ្យាកម្ពុជា និងឥណ្ឌាតភ្ជាប់ទំនាក់ទំនងរវាងគ្នា ផ្លាស់ប្តួរបទពិសោធន៍ ចំណេះដឹង បង្កើនដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ក៏ដូចជាការចូលរួមជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជាផងដែរ។

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        178
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        155
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm