សហរដ្ឋអាមេរិក ចោទប្រកាន់រុស្ស៊ី និងចិនការពារកូរ៉េខាងជើងនៅអង្គការសហប្រជាជាតិ

2023/08/26 05:28:47 pm        250

កាលពីថ្ងៃសុក្រសហរដ្ឋអាមេរិក បានចោទប្រកាន់ប្រទេសចិន និងរុស្ស៊ី​ពី​ការ​រារាំង​ការ​ឆ្លើយ​តប​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិដែលបានរួបរួមគ្នា ចំពោះ​ការ​បាញ់​មីស៊ីល​របស់​ប្រទេស​កូរ៉េខាង​ជើង​។ ​អំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខបន្ទាន់មួយ សមាជិក១៣រូប ក្នុងចំណោម១៥រូប ទាំងអស់​នេះ​ក្រៅ​ពី​ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង បានថ្កោល​ទោស​ការ​សាក​ល្បង​ផ្កាយ​រណប​ចារកម្ម​លើក​ទី២​ របស់​ទី​ក្រុង​ព្យុង​យ៉ាង ក្នុងរយៈពេល៣ខែ ដែលបានប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលបាលីស្ទីក។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បាន​និយាយ​ថា បញ្ហាមួយដែលបានបង្រួបបម្រួមយើង ប៉ុន្តែចាប់តាំងពីការចាប់ផ្តើមឆ្នាំ២០២២ ក្រុមប្រឹក្សា​នេះ ពុំបានស្ថិតនៅតាមការ​ប្តេជ្ញាចិត្តរបស់ខ្លួននោះទេ ដោយសារតែបំណងរារាំងរបស់ប្រទេសចិន និង​រុស្ស៊ី​។ លោកស្រីនិយាយបន្ថែមដោយប្រើប្រាស់ឈ្មោះដើមសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េជាឈ្មោះ​ផ្លូវ​ការ​របស់ប្រទេសកូរ៉េខាងជើងថា ការ​គំរាម​កំហែង​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េខាង​ជើង​កំពុង​កើន​ឡើង​ ហើយប្រទេសរុស្ស៊ី និងចិន ពុំបានធ្វើទៅតាមការទទួលខុសត្រូវរបស់ពួកគេ ដើម្បីរក្សាសន្តិភាព និង​សន្តិសុខអន្តរជាតិនោះទេ។ 

លោកស្រី Thomas-Greenfield បានរិះគន់វត្តមានរបស់មន្ត្រីចិន និងរុស្ស៊ី នៅក្នុង​ព្យុហយាត្រា​យោធា​កូរ៉េ​ខាង​ជើង កាលពីខែមុន ដែលបានបង្ហាញយានដ្រូនថ្មី និងមីស៊ីល​បាលីស្ទីក​អន្តរទ្វីប​មាន​សមត្ថភាព​បំពាក់​នុយ​ក្លេអ៊ែរ។ លោកស្រី Thomas-Greenfield បាននិយាយអំពីទីក្រុងមូស្គូ និងទីក្រុងប៉េកាំងថា ពួក​គេ​កំពុង​ប្រារព្ធ​ពិធី ជាការបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និង​កំពុង​បន្ត​រារាំងចំណាត់ការរបស់ក្រុមប្រឹក្សា។

កាលពីខែឧសភា ឆ្នាំ២០២២ ប្រទេសចិន និងរុស្ស៊ី បានបោះឆ្នោតវ៉េតូ លើសេចក្តីសម្រេច ដែល​ដាក់​ទណ្ឌ​កម្ម​ថ្មីលើទីក្រុងព្យុងយ៉ាង ហើយគ្មានសេចក្តីសម្រេច ឬសេចក្តីប្រកាស​ធ្វើ​ឡើង​ដោយ​ក្រុម​ប្រឹក្សា​សន្តិសុខ ស្តីពីប្រទេសកូរ៉េខាងជើងត្រូវបានអនុម័តនោះទេ ចាប់តាំងពីពេលនោះមក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        110
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        148
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm