វិមានក្រឹមឡាំង ចាត់ទុកការចោទប្រកាន់ដែលថា ខ្លួនបានសម្លាប់លោក Prigozhin ថាជាការនិយាយកុហក់

2023/08/26 06:24:24 pm        679

វិមានក្រឹមឡាំង បាន​បដិសេធ​ចំពោះ​ការ​ជាប់​ពាក់ព័ន្ធ​ណាមួយ​ក្នុង​ការស្លាប់​ដែលនៅ​មាន​ការ​សង្ស័យ​របស់​ប្រធាន​ក្រុមហ៊ុនទាហានស៊ីឈ្នួលក្រុមហ៊ុន Wagner លោក Yevgeny Prigozhin។ អ្នកនយោបាយ​ និង​អ្នក​អធិប្បាយ​ប្រទេសលោកខាងលិច បាននិយាយដោយគ្មានភស្តុតាង ដែលថាលោ Prigozhin ត្រូវបាន​ធ្វើ​ឃាត​តាមបទបញ្ជារបស់ទីក្រុងមូស្គូ។ ការប៉ះបោរបរាជ័យរបស់លោក Prigozhin ដែលមាន​រយៈ​ពេល​ពិត​ប្រាក​ដ២ខែ មុនការធ្លាក់យន្តហោះនេះ គឺជាការប្រឈមធំបំផុតចំពោះរបបលោក Putin ចាប់តាំងពី​លោក​ឡើង​កាន់អំណាចក្នុងឆ្នាំ១៩៩៩។ ប៉ុន្តែការនិយាយលើកឡើងកាលពីថ្ងៃសុក្រ ដោយអ្នក​នាំ​ពាក្យ​របស់​លោក ប្រធានាធិបតី Vladimir Putin លោក Dmitry Peskov បញ្ជាក់ថា​ការ​ចោទ​ប្រកាន់​ដែល​ថា​រុស្ស៊ី បានផ្តល់បទបញ្ជាឲ្យសម្លាប់លោក គឺជាការនិយាយកុហក់។ បច្ចុប្បន្ន មាន​ការ​យល់​ស្រប​ដ៏​ទូលំ​ទូលាយ​ពី​ការសន្និដ្ឋានជុំវិញការធ្លាក់យន្តហោះនេះ និងការស្លាប់អ្នកដំណើរនៅលើយន្តហោះ ដែល​រួម​មាន​ទាំង​លោក Yevgeny Prigozhin ។ ជាការពិត នៅប្រទេសលោកខាងលិច ការសន្និដ្ឋាននេះ ត្រូវ​បាន​បង្ហាញ​ពី​មុំ​មួយដែលគេដឹងយ៉ាងច្បាស់។ ទាំងអស់នេះ គឺជាការភូតកុហក់ទាំងស្រុង ហើយវា​ចាំ​បាច់​ត្រូវ​ពឹង​ផ្អែក​លើ​ការពិតយ៉ាងខ្លាំងនៅពេលមានការបិទបាំងបញ្ហានេះ។ នៅពុំទាន់មានការពិតនៅឡើយនោះទេ ព្រោះ​វាចាំបាច់ត្រូវបង្កើតឡើងក្នុងសកម្មភាពស៊ើបអង្កេត ដែលនឹងត្រូវធ្វើឡើងនៅពេលនេះ។ កាល​ពី​ម្សិល​មិញ និយាយពីប្រធានបទនេះលោកប្រធានាធិបតី និយាយថា លោក​កំពុង​រង់​ចាំ​លទ្ធផល​ នៃ​ការ​ស៊ើប​អង្កេត ដែលនឹងត្រូវបញ្ចប់នៅក្នុងពេលដ៏ខ្លី ហើយយើងនឹងបានស្វែងយល់ពីព័ត៌មានលម្អិត។ អាជ្ញាធរអាកាសចរណ៍រុស្ស៊ី បាននិយាយថា លោក Prigozhin ស្ថិតនៅលើយន្តហោះឯកជន ដែលបាន​ធ្លាក់​កាល​ពីល្ងាចថ្ងៃពុធ នៅភាគពាយព្យទីក្រុងមូស្គូ ដោយគ្មានអ្នកនៅរស់រានមានជីវិតឡើយ។ ប៉ុន្តែ​លោក Peskov បានច្រានចោលចំពោះការអះអាងយ៉ាងច្បាស់លាស់នៃការស្លាប់របស់លោក Prigozhin ដោយ​លើកឡើងពីតម្រុវការចាំបាច់ដើម្បីរង់ចាំលទ្ធផលតេស្ត។ ទោះជាយ៉ាងណា លើបញ្ហានេះ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​លោកប្រធានាធិបតី Putin បានផ្ញើរការចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារអ្នកដែលបានស្លាប់ និង​បាននិយាយអំពីលោក Prigozhin ក្នុងពេលអតីតកាល ដោយនិយាយថា លោក​បាន​ធ្វើ​ឲ្យ​មាន​កំហុស​ធ្ងន់ធ្ងរមួយចំនួន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        199
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        239
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        217

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm