ជប៉ុនកំពុងសិក្សាពីចំណាត់ការ ដើម្បីបន្ថែមជំនួយដល់ឧស្សាហកម្មនេសាទ បន្ទាប់បម្រាមនាំចូល​របស់ប្រទេសចិន

2023/08/26 07:02:10 pm        253

រដ្ឋាភិបាលជេប៉ុន បានចាប់ផ្តើមសំឡឹងមើល វិធីដើម្បីបន្ថែមការគាំទ្រ ដល់​ឧស្សាហកម្ម​នេសាទ​របស់​ប្រទេស​នេះ ក្នុងពេលចាប់ផ្តើមបម្រាមការនាំចូលរបស់ប្រទេសចិន លើអាហារសមុទ្ររបស់ជប៉ុន។

អាជ្ញាធរគយរបស់ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ បានប្រកាស​ថា​ការ​នាំចូល​ទាំង​អស់​នៃ​អាហារ​សមុទ្រ​មក​ពី​ប្រទេសជ​ប៉ុននឹងត្រូវបានផ្អាក បន្ទាប់ពីការ​បញ្ចេញ​ទឹក​ដែល​ពង្រាវ​ និង​ធ្វើ​ប្រព្រឹត្តិកម្ម​រួច​មក​ពី​រោង​ចក្រ​ថា​មពលនុយក្លេអ៊ែរ Fukushima Daiichi ដែលមិនដំណើរការ ចូលទៅក្នុងមហាសមុទ្រ។ ប្រទេសចិន គឺជាអ្នកនាំចូលអាហារសមុទ្រជប៉ុនធំបំផុត។ កាលពីឆ្នាំមុន ប្រទេសជប៉ុន បាន​នាំ​ចេញ​ផលិត​ផល​សមុទ្រមានតម្លៃ៨៧,១ ពាន់លានយ៉េន ឬប្រមាណ៥៩៥ លានដុល្លារ។

រដ្ឋាភិបាលជប៉ុន និយាយថា បម្រាមនេះ ត្រូវបានគេរំពឹងថា​នឹង​មាន​ផល​ប៉ះពាល់​ច្រើន​លើ​ឧស្សាកម្ម​នេសាទ។

ផលិតផលសមុទ្រគ្រំជប៉ុនមួយចំនួនត្រូវបានកែច្នៃនៅក្នុងប្រទេសចិន ដែល​ត្រូវ​បាន​គេ​និយាយ​ថា​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់ប្រទេសទី៣ រួមមានទាំងសហរដ្ឋអាមេរិក។ រដ្ឋាភិបាលកំពុងពិចារណាពីវិធីនានា ដើម្បី​រារាំង​ប្រទេស​ចិន ដោយការជួយបង្កើតទីតាំងការកែច្នៃអាហារនៅក្នុងប្រទេសជប៉ុន និងបង្កើត​បណ្តាញ​លក់​នានា​។

រដ្ឋាភិបាល បានបង្កើតរួចហើយ នូវមូលនិធិ មានតម្លៃ ប្រមាណ៥៤៦លានដុល្លារ ដើម្បី​ដោះស្រាយ​ការ​ខូច​ខាត​កេរ្តិ៍ឈ្មោះបណ្តាលមកពី ពាក្យចរចាមអារ៉ាម ទាក់ទងទៅនឹង ការបញ្ចេញទឹកសំណល់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        129
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        169
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm