ក្រុមមន្ត្រីកោះ Maui បញ្ចេញបញ្ជីឈ្មោះអ្នកបាត់ខ្លួនរាប់រយនាក់ ចាប់តាំងពីមានចំហេះព្រៃ

2023/08/26 07:27:23 pm        279

ក្រុមមន្ត្រីនៅរដ្ឋ Hawaii បានបញ្ចេញឈ្មោះមនុស្សចំនួន ៣៣៨នាក់ ដែលនៅតែបាត់ខ្លួនជាង ២សប្តាហ៍ បន្ទាប់​ពីមានចំហេះព្រៃដ៏មហន្តរាយបំផុតរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេលជាង១សតវត្សរ៍ ដែល​បាន​ឆាប​ឆេះ​ទីក្រុងរមណីយដ្ឋាន នៅតំបន់ Lahaina។

បញ្ជីឈ្មោះដែលប្រមូលចងក្រងដោយ FBI រួមបញ្ចូលតែមនុស្ស ដែលមានឈ្មោះពេញត្រូវបានគេស្គាល់ និង​ដែលមានគេរាយការណ៍ថា បាត់ខ្លួន ហើយអាជ្ញាធរបានផ្ទៀងផ្ទាត់ព័ត៌មានទំនាក់ទំនង។ ក្នុង​ការ​ចេញ​ផ្សាយ​ឈ្មោះ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ (ទី២៥ ខែសីហា) អាជ្ញាធរ បានជំរុញអ្នកណាដែលដឹងថា បុគ្គល​ណាម្នា​ក់នៅក្នុងបញ្ជីឈ្មោះ មានសុវត្ថិភាព ឬមានព័ត៌មាន​បន្ថែម​ដែល​អាច​ជួយ​កំណត់​ទីតាំង​របស់​អ្នក​ទាំង​នោះ ដើម្បីទាក់ទងមក FBI។

ក្រុមមន្ត្រីក៏បានលើកទឹកចិត្តឲ្យសាច់ញាតិបញ្ជូនឈ្មោះនរណាម្នាក់ផ្សេងទៀតដែលបាត់ខ្លួន និងផ្តល់គំរូ DNA ដើម្បីជួយកំណត់អត្តសញ្ញាណរបស់សព។ ចំនួនគ្រួសារដែលបានផ្តល់ DNA គឺទាប​ជាង​ការ​រំពឹង​ទុក​របស់​អាជ្ញាធររហូតមកដល់ពេលនេះ ដែលធ្វើឲ្យជួបការងារលំបាកកាន់តែខ្លាំង ក្នុង​ការ​បំពេញ​ការងារ​។

សូមបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះ កាលពីថ្ងៃទី៨ ខែសីហា នៅលើកោះ Maui មានចំនួន ១១៥នាក់ ប៉ុន្តែក្រុមមន្ត្រី បានប្រាប់ឲ្យដឹងថា តួលេខនេះទំនងជាកើនឡើងច្រើនទៀត ដោយ​ក្រុម​អ្នក​រុក​រក​នៅតែ​ពិនិត្យរកតាមគំនរផេះ។ អគ្គិភ័យនេះ គឺជាចំហេះព្រៃ ដែលបង្កឲ្យមានអ្នកបាត់បង់ជីវិតដ៏ធំបំផុត នៅ​សហរដ្ឋអាមេរិក គិតចាប់តាំងពីមានការឆាបឆេះព្រៃ ក្នុងឆ្នាំ១៩១៨ នៅរដ្ឋ Minnesota និង Wisconsin ដែលបានសម្លាប់មនុស្សជាង ៤៥០នាក់ នាពេលនោះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        93
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        82
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm