យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និងរបួស ២០នាក់ បន្ទាប់ពីរថភ្លើង ត្រូវបានឆាបឆេះ នៅភាគខាងត្បូង​ប្រទេសឥណ្ឌា

2023/08/26 07:54:48 pm        429

យោងតាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន PTI បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៨នាក់ បានស្លាប់ និង ២០នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពី​អគ្គិភ័យ​បាន​ឆាបឆេះ​ខាង​ក្នុង​ទូ​រថភ្លើង ដែលឈប់សំចតនៅស្ថានីយ៍នៃតំបន់ Madurai ក្នុងពេលព្រឹកព្រហាមនាថ្ងៃសៅរ៍ (ទី២៦ ខែ​សីហា) នេះ។ អ្នកដំណើរទាំងអស់ បានធ្វើដំណើរមកដល់ពីទីក្រុង Lucknow នៃរដ្ឋ Uttar Pradesh។

ពាក់ព័ន្ធនឹងអគ្គិភ័យនេះ ក្រុមហ៊ុនអយស្ម័យយាន Southern Railway បានឲ្យដឹងថា អ្នកដំណើរ បាន​យក​តាមខ្លួននូវ «ស៊ីឡាំងឧស្ម័នរត់ពន្ធដោយខុសច្បាប់» ដែល​បណ្តាល​ឲ្យ​មាន​ការ​ផ្ទុះ​បង្ក​ជា​អគ្គិភ័យ​ឡើង។ នគរបាល បុគ្គលិកសេវាកម្មពន្លត់អគ្គភ័យ និងសង្គ្រោះ ក្រៅពីបុគ្គលិកផ្លូវដែក ដែល​ចូលរួមក្នុងការពន្លត់អណ្ដាតភ្លើងនោះ បានយក​សាកសព​ដែល​ត្រូវ​ភ្លើង​ឆេះ​ចេញ​ពី​បន្ទប់​នោះ​។

ការចេញផ្សាយរបស់ក្រុមហ៊ុនអយស្ម័យយាន Southern Railway បានឲ្យដឹងទៀតថា អណ្ដាត​ភ្លើងបានឆាបឆេះឡើងនៅម៉ោង ៥:១៥នាទីព្រឹកថ្ងៃសៅរ៍ ម៉ោងក្នុងស្រុក ហើយ​បុគ្គលិក​ពន្លត់​អគ្គិភ័យ ដែលបានមកដល់កន្លែងកើតហេតុនោះ នៅកន្លះម៉ោងក្រោយមក បាន​ពន្លត់​អណ្ដាត​ភ្លើង​នៅម៉ោង៧:១៥នាទីព្រឹក៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        7
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        24
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm