សមាគមទេសចរណ៍រំពឹងថា ការបង្កើនយុទ្ធសាស្ត្រថ្មី របស់ក្រសួង​ទេសចរណ៍​នឹង​ជំរុញ​កំណើន​ទេសចរ

2023/08/26 08:25:25 pm        474

បណ្តាសហព័ន្ធ និងសមាគមន៍នានាក្នុងវិស័យទេសចរណ៍ បង្ហាញក្តីរំពឹងថា ការ​បង្កើន​ផែនការ​សកម្មភាព​ជា​យុទ្ធសាស្ត្រថ្មីៗបន្ថែមទៀត របស់រដ្ឋមន្ត្រីអាណត្តិថ្មី នៃក្រសួងទេសចរណ៍ បាន​ប្រកាស​ដាក់​ចេញ ដើម្បីអនុវត្តនោះ នឹងជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ ជំរុញ​កំណើន​ទេសចរ និងអ្នកវិនិយោគទុនជាតិអន្តរជាតិ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងប្រជាជន​បាន​ល្អ​ប្រសើរ​។

បើតាមលោក លូ ម៉េង ប្រធានសហភាព សហព័ន្ធទេសចរណ៍កម្ពុជា និង​តំណាង​សមាគមន៍​សណ្ឋាគារ​កម្ពុជា បានថ្លែងប្រាប់BTV នៅយប់ថ្ងៃទី២៥ ខែសីហានេះថា រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​នៅ​ក្នុង​រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺបានប្រកាសបន្តអនុវត្ត​គោល​នយោបាយ​ដែល​ជា​ផែន​ការយុទ្ធសាស្ត្រសំខាន់ៗក្នុងការអភិវឌ្ឍន៍វិស័យ ទេសចរណ៍ ពីអាណត្តិទី៦ ហើយ​ឯកឧត្តម ក៏បានរៀបចំផែនការយុទ្ធសាស្ត្រថ្មីៗបន្ថែម និង​រៀបចំ​ចង្កោម​ការងារ​ជា​ច្រើន​បន្ថែម​ទៀត​ជា​ច្រើន ព្រមទាំងអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្តដើម្បីប្រែកា្លយកម្ពុជា ជា​គោល​ដៅ​ទេសចរណ៍សកល មានភាពទាក់ទាញ ហើយយើងក៏រំពឹងថា អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍ ជីវភាពពលរដ្ឋដែលអាស្រ័យផលពីវិស័យទេសចរណ៍ ក៏នឹងមានការរីកចំរើន។

ដោយឡែកបើតាម លោក អាណូដាត ប្រធានសមាគភោជនីយដ្ឋានកម្ពុជា ថ្លែងថា អស់​រយៈ​ពេល​ច្រើន​មក​នេះ សមាគម​ភោជនីយដ្ឋាន​កម្ពុជា​បាន​ធ្វើ​ការងារ​ជា​យុទ្ធ​សាស្ត្រល្អៗ​ជា​ច្រើន​ជា​ក្រសួង​ទេសចរណ៍ ហើយយើងនឹងបន្តបង្កើនកិច្ចសហការធ្វើការ និងគាំទ្រ​ខ្ពស់​ផែនការ​យុទ្ធ​សាស្ត្រថ្មីៗ​របស់​រដ្ឋមន្ត្រីអាណត្តិថ្មី ដើម្បីធ្វើឲ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍មួយល្អជាងគេ ហើយ​រំពឹង​ថា ក្រសួងនឹងសម្រេចគោលដៅចក្ខុវិស័យទំាងនេះ។

នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៃក្រសួងទេសចរណ៍នៅថ្ងៃម្សិលមិញនេះ ឯកឧត្តម សុខ សូកេន បានថ្លែងថា ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា មាន​ភាព​ទាក់​ទាញ ក្រសួងទេសចរណ៍បានរៀបចំបង្កើនយុទ្ធសាស្ត្រ ចំនួន៥ទៀតរួមមាន៖ ១.បង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រងកិត្តិនាមកម្ពុជា ២.បង្កើនប្រសិទ្ធភាព នៃការ​ផ្សព្វផ្សាយ​ភាព​ទាក់​ទាញ​ទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារសំខាន់ៗ ៣.បង្កើនប្រសិទ្ធភាព គ្រប់គ្រង និងសម្រប​សម្រួល​កិច្ចការផ្ទៃក្នុងពាក់ព័ន្ធនឹងការធ្វើដំណើររបស់ទេសចរ រួមទាំងការ​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​រឹង និងទន់ ៤. បង្កើនប្រសិទ្ធភាពអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងទី៥. បង្កើន​ប្រសិទ្ធ​ភាព អភិវឌ្ឍធនធាន និងគោលដៅទាក់ទាញទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ និង​បង្កើន​ចង្កោមការងារអនុវត្តជាអាទិភាពចំនួន៣ទៀត៕ អត្ថបទ៖ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm