ចិនជំរុញឲ្យជប៉ុនបញ្ឈប់ការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរចូលសមុទ្រ

2023/08/26 10:04:41 pm        284

កាលពីថ្ងៃទី២៥ ខែសីហា មហាសន្និបាតអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំពេញអង្គ ហើយ​កិច្ចសហប្រតិបត្តិការ រវាងអង្គការសហប្រជាជាតិ និងវេទិកាកោះប៉ាស៊ីហ្វិក ត្រូវ​បាន​លើក​យក​មក​ពិភាក្សា។

ក្នុងឱកាសនោះ លោក Geng Shuang ( កឹង ស៊័ង) តំណាង​អចិន្ត្រៃយ៍រ​ង​របស់​ចិន​ប្រចាំ​អង្គការ​សហប្រជាជាតិ បាននិយាយថា ប្រទេសជប៉ុន បានសម្រេចជាឯកតោភាគី ក្នុង​ការ​បញ្ចេញ​ទឹក​សំណល់ ដែលមានសារធាតុនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ ដោយ​មិន​គិត​ពី​ផល​ប្រយោជន៍​សាធារណៈ និងបានបង្កើតហានិភ័យនៃការបំពុលនុយក្លេអ៊ែរដល់ពិភពលោក ដែល​ជា​រឿង​អាត្មានិយម​បំផុត។

លោក Geng Shuang បានលើកឡើងថា៖ «មហាសមុទ្រ គឺជាកម្មសិទ្ធិរួម​របស់​មនុស្ស​ជាតិ​ទាំង​អស់​។ កាលពី ១២ឆ្នាំមុន ហេតុការណ៍ដ៏ធ្ងន់ធ្ងរមួយ បានកើត​ឡើង​នៅ​រោងចក្រ​ថាមពល​នុយ​ក្លេអ៊ែ​រ Fukushima ក្នុងប្រទេសជប៉ុន ដែលបាន​បញ្ចេញ​សារធាតុ​វិទ្យុសកម្ម​ដ៏​ច្រើន​ចូល​ទៅ​ក្នុង​មហា​សមុទ្រ បង្កឲ្យមានគ្រោះមហន្តរាយដ៏ធំមួយ។ ១២ឆ្នាំក្រោយមក ដោយ​មិន​យក​ចិត្ត​ទុក​ដាក់​ពី​មន្ទិល​សង្ស័យ និងការប្រឆាំងពីសហគមន៍អន្តរជាតិ រដ្ឋាភិបាលជប៉ុន បានចាប់​ផ្ដើម​ដំណើរ​ការ​ជា​ឯកតោ​ភាគីនូវការបង្ហូរទឹកកខ្វក់នុយក្លេអ៊ែរទៅក្នុងសមុទ្រ ដែលបង្កឲ្យ​មាន​គ្រោះថ្នាក់​បន្ទាប់​បន្សំ​បន្ថែម​ដល់ប្រជាជន ក្នុងតំបន់ និងសូម្បីតែប្រជាជន ក្នុងពិភពលោក»។

លោក Geng Shuang បានបន្ថែមថា៖ «ការធ្វើបែបនេះ គឺជាផលប៉ះពាល់ឆ្លងដែន ដោយវាមិន​មែន​ជា​បញ្ហាក្នុងស្រុករបស់ជប៉ុនតែមួយនោះទេ។ តែទោះបីពួក​គេបាន​ជំទាស់​ដោយ​លើក​ហេតុ​ផល​តវ៉ា​ក៏ដោយ ក៏ការពិតនឹងនៅតែជាការពិត ដែលថា ក្នុងរយៈពេល ៣០ឆ្នាំខាងមុខ ប្រទេស​ជប៉ុន​នឹង​បញ្ចេញទឹកកខ្វក់រាប់លានតោនចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ការពិតនឹង​មិន​ត្រូវ​បាន​កែប្រែ ដែលថា ហានិភ័យយ៉ាងធំធេង នឹងកើតមានដល់បរិស្ថាន និងសុខភាព​មនុស្ស​ជា​ដើម»​។

លោក Geng ក៏បាននិយាយផងដែរថា ប្រទេសចិន​សូម​ជំរុញ​យ៉ាង​ខ្លាំងក្លា​ដល់​ប្រទេស​ជប៉ុន​ឲ្យ​បញ្ឈប់​នូវ​ទង្វើមិនត្រឹមត្រូវរបស់ខ្លួននេះ ពោលគឺបញ្ឈប់​ជា​បន្ទាន់​នូវផែន​ការ​បញ្ចេញ​ទឹក​ចូល​សមុទ្រ ទំនាក់ទំនងជាមួយប្រទេសជិតខាងដោយស្មោះស្ម័គ្រ និងសុច្ឆន្ទៈ បង្ហូរចោល​ទឹក​កខ្វក់​នុយ​ក្លេអ៊ែរ ក្នុងលក្ខខណ្ឌទទួលខុសត្រូវ និងទទួលយកការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីអន្តរជាតិ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        102
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        140
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm