ឯកឧត្តម នេត សាវឿន ជំរុញថ្នាក់ដឹកនាំថ្មីសហព័ន្ធបាល់ទះ ត្រូវខំប្រឹងពង្រឹង និងអភិវឌ្ឍន៍បន្ថែម

2023/08/26 10:28:34 pm        1.2 K

ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជំរុញថ្នាក់ដឹកនាំថ្មី នៃសហព័ន្ធកីឡាបាល់ទះកម្ពុជា ត្រូវបន្ដពង្រឹង និងអភិវឌ្ឍន៍វិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត បន្ទាប់ពីសម្រេចបានសមិទ្ធផលដ៏ល្អប្រសើរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ពិសេសជោគជ័យនៃការធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ។

ការជំរុញនេះ ធ្វើឡើងក្នុងសន្និបាតវិសាមញ្ញរបស់សហព័ន្ធ សម្រាប់អាណត្តិទី៦ ឆ្នាំ២០២២-២០២៦ នៅថ្ងៃទី២៦ ខែសីហានេះ នៅកីឡដ្ឋានព្រីនស៍ ស្របពេលឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានប្រកាសលាលែងពីតំណាងប្រធានសហព័ន្ធ ហើយត្រូវបានគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ បោះឆ្នោតគាំទ្រឯកឧត្តមជាប្រធានកិត្តិយស ។

ចំណែករចនាសម្ព័ន្ធថ្មី នៃថ្នាក់ដឹកសហព័ន្ធ ដែលត្រូវបន្ដបេសកម្មពីឯកឧត្តមសន្ដិបណ្ឌិត រួមមានឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ត្រូវបានបោះឆ្នោតគាំទ្រជាប្រធានសហព័ន្ធថ្មី និងមានឯកឧត្តម ស ថេត ជាអនុប្រធានអចិន្ដ្រៃយ៍, ឯកត្តម ប៊ូ ជុំសេរី, ឯកឧត្តម ឌី វិជ្ជា, ឯកឧត្តម ឡោ សុឡេង, ឯកឧត្តម ជួន ណារិន, ឯកឧត្តម ស រដ្ឋា, ឯកឧត្តម អ៊ូ វណ្ណា និងលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ គឺជាអនុប្រធាន ព្រមទាំងសមាជិក ៣៦រូបផ្សេងទៀត។

ថ្លែងនាឱកាសនោះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានអរគុណមន្ដ្រីសហព័ន្ធទាំងអស់ ដែលបានរួមចំណែកដឹកនាំ និងអភិវឌ្ឍន៍វិស័យកីឡាបាល់ទះកម្ពុជាកន្លងមក រហូតទទួលបានជោគជ័យ ក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ដែលដណ្ដើមបានមេដាយប្រាក់ជូនជាតិ ក៏ដូចជាការត្រៀមបង្ហាញខ្លួនជាថ្មី ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៩ នៅចិន នាពេលឆាប់ៗខាងមុខ បន្ទាប់ពីកម្ពុជាខកខានចូលរួមអស់រយៈពេល ៥៣ឆ្នាំ ដោយសារជម្លោះផ្ទៃក្នុង និងសង្រ្គោះរ៉ាំរ៉ៃ តាំងពីឆ្នាំ១៩៧០ ។

ឯកឧត្តមមានប្រសាសន៍ថា សមិទ្ធផលទាំងអស់នេះ គឺជាកម្លាំងចិត្តដ៏សំខាន់ សម្រាប់មន្ដ្រីគ្រប់ជាន់ថ្នាក់របស់សហព័ន្ធ ត្រូវខិតខំពង្រឹងខ្លួនបន្ថែម ដើម្បីដើរឲ្យស្របតាមតម្រូវ និងបទដ្ឋានអន្ដរជាតិ ។ អ្វីដែលពិសេស ត្រូវជំរុញឲ្យសកម្មភាពមួយចំនួនកាន់តែផុលផុសថែមទៀត ដូចជាការពង្រឹងយុវជនថ្នាល មន្ដ្រីបច្ចេកទេស គ្រូបង្វឹក ហេដ្ឋារចនាសម្ព័ន្ធ តាមបណ្ដារាជធានី-ខេត្ត ហើយក្រោយទទួលបានជោគជ័យលើផ្នែកបាល់ទះបុរសក្នុងសាល ក៏ត្រូវពង្រឹងបាល់ទះផ្នែកនារី និងបាល់ទាត់ឆ្នេរខ្សាច់ ទាំងបុរស-នារីផងដែរ ។

ជាមួយការទទួលបានសេចក្ដីទុកចិត្តពីថ្នាក់ដឹកនាំជំនាន់មុន និងគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ប្រធានសហព័ន្ធថ្មី ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា បានប្តេជ្ញាចិត្តនឹងខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី និងធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមអភិវឌ្ឍវិស័យបាល់ទះនៅកម្ពុជា ឲ្យកាន់តែរីកចម្រើន និងល្បីល្បាញលើឆាកអន្តរជាតិថែមទៀត ក្នុងនោះការងារសំខាន់ៗ ៥ ដែលឯកឧត្តមនឹងបន្ដជំរុញបន្ថែម រួមមាន៖

១, ការបណ្តុះបណ្ដាលធនធានមនុស្ស ទាំងធនធានកីឡាករគ្រប់កម្រិត ទាំងធនធានគ្រូបង្វឹក អាជ្ញាកណ្ដាល មន្រ្តីបច្ចេកទេស ដើម្បីដើរឱ្យទាន់បរិបទរបស់អន្តរជាតិ ពេលបច្ចុប្បន្ន ។

២, បង្កើតសកម្មភាពប្រកួតឱ្យកាន់តែផុលផុស ទាំងការប្រកួតកម្រិតក្លិប និងក្រុមជម្រើសជាតិ ស្របតាមការគាំទ្ររបស់មហាជន នាពេលបច្ចុប្បន្ន ។

៣, សិក្សាពិនិត្យលទ្ធភាពពង្រឹងសមាគម-ក្លិប តាមបណ្តាខេត្ត ឱ្យបានរឹងមាំ រួមទាំងការកសាងហេដ្ឋរចនាសម្ព័ន្ធ ឱ្យបានល្អប្រសើរ ។

៤, ធ្វើការជាមួយសហព័ន្ធបាល់ទះតំបន់អាស៊ាន អាស៊ី និងអន្តរជាតិ ដើម្បីយកឱកាសនាំកម្ពុជា ចូលខ្លួនទៅកាន់ថ្នាក់តំបន់និងអន្តរជាតិ មិនថាបញ្ជូនក្រុមទៅប្រកួត ឬក៏បញ្ជូនមន្រ្តី ទៅរៀបចំដឹកនាំការប្រកួតជាដើម ។

និងទី៥-ខិតខំប្រឹងប្រែងចូលរួមការប្រកួតលើឆាកអន្តរជាតិឲ្យបានច្រើន ដើម្បីនាំមេដាយ ពានរង្វាន់ និងកិត្យានុភាពឲ្យកម្ពុជាជាបន្តបន្ទាប់ នាពេលខាងមុខ ៕ អត្ថបទ៖ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        141
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        152
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm