នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ដាក់ឈ្មោះកន្លែងចុះចតលើភពព្រះចន្ទថា «មហិទ្ធិឫទ្ធិ៍ព្រះសិវៈ»

2023/08/26 10:48:52 pm        795

នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានទៅ​ទស្សនកិច្ច​នៅ​អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា (ISRO) បន្ទាប់ពីបេសកកម្មរបស់យានអវកាស Chandrayaan 3 (ចន្ទ្រាយាន-៣) របស់​ប្រទេស ទៅកាន់ពភព្រះចន្ទ ទទួលបានជោគជ័យ ហើយលោកបាននិយាយថា កន្លែង​ដែល​យាន​នេះ ចុះចតនៅលើផ្ទៃព្រះចន្ទនោះ នឹងត្រូវបានគេស្គាល់ថា ជា «Shivshakti» (មហិទ្ធិ​ឫទ្ធិ៍​របស់​ព្រះសិវៈនៃសាសនាហិណ្ឌូ)។

លោក Modi បាននិយាយបន្ថែមទៀតថា ថ្ងៃទី២៣ ខែសីហា នឹងត្រូវបានប្រារព្ធជាថ្ងៃអវកាសជាតិ (National Space Day) នៅប្រទេសឥណ្ឌា ហើយកន្លែង ដែលត្រូវ​បាន​បន្សល់​ដាន​ដោយ​យាន​អវកាស Chandrayaan 2 (ចន្ទ្រាយាន-២) នឹងត្រូវបានគេស្គាល់ថា ជា «Tiranga» (៣ពណ៌) ។

ការចុះចតដោយជោគជ័យរបស់យានអវកាសរបស់ឥណ្ឌា នៅលើប៉ូលខាងត្បូងនៃភពព្រះចន្ទ ដែល​មិនទាន់មានការរុករក កាលពីថ្ងៃពុធ (ទី២៣ ខែសីហា) ធ្វើឲ្យប្រទេស​មួយ​នេះ​ក្លាយ​ជា​ប្រទេស​ដំបូង​គេដែលសម្រេចបានបែបនេះ ដោយកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់​ពី​យាន​អវកាស Luna-25 (លូណា-២៥) របស់រុស្ស៊ី បានបរាជ័យ ក្នុងបេសកកម្មស្រដៀងគ្នានេះ។

ការចុះចតដោយសម្ពាធស្រាល ដែលយកតាមតម្រាយានចុះចត បន្ទាប់ពី​ការ​ប៉ុន​ប៉ង​មិន​បាន​សម្រេច កាលឆ្នាំ២០១៩ បានបង្កើតឲ្យមានភាពរីករាយ និងការអបអរសាទរពីគ្រប់ទិសទី នៅ​ក្នុង​ប្រទេស ដែលមានចំនួនប្រជាជនច្រើនបំផុតេបស់ពិភពលោកមួយនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        139
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        180
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm