រុស្ស៊ីសង្ឃឹមថា នឹងបង្កើនការនាំចេញត្រី និងអាហារសមុទ្រទៅចិន បន្ទាប់ពីជប៉ុន ត្រូវបានហាមឃាត់

2023/08/26 10:53:58 pm        744

ប្រទេសរុស្ស៊ីសង្ឃឹមថា នឹងបង្កើនការនាំចេញផលិតផលនេសាទរបស់ខ្លួនទៅកាន់ប្រទេសចិន បន្ទាប់​ពីមានការហាមឃាត់របស់ចិនលើការនាំចូលអាហារសមុទ្រពីប្រទេសជប៉ុន ដោយសារ​មាន​ការ​បញ្ចេញទឹកមានសារធាតុវិទ្យុសកម្ម ដែលត្រូវបាន​ធ្វើ​ប្រព្រឹត្តិកម្ម​រួច​ហើយ​ចូល​ទៅ​ក្នុង​សមុទ្រ​ពី​រោង​ចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលបានរងការបំផ្លិចបំផ្លាញ។

Rosselkhoznadzor ដែលជាអង្គភាពឃ្លាំមើលសុវត្ថិភាពចំណីអាហាររុស្ស៊ី បានឲ្យដឹង​កាល​ពី​ខែ​កក្កដា​ថា រុស្ស៊ី គឺជាប្រទេសផ្គត់ផ្គង់ផលិតផលសមុទ្រដ៏ធំបំផុតមួយទៅកាន់ប្រទេសចិន ដោយ​ក្រុម​ហ៊ុន​រុស្ស៊ីចំនួន ៨៩៤ក្រុមហ៊ុន ត្រូវបានអនុញ្ញាតឲ្យនាំចេញអាហារសមុទ្រ។

ក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីល្ងាចថ្ងៃសុក្រ (ទី២៥ ខែសីហា) អង្គភាព Rosselkhoznadzor បាននិយាយថា ខ្លួនកំពុងស្វែងរកការបង្កើនចំនួនក្រុមហ៊ុននាំចេញ។ សេចក្តី​ថ្លែងការណ៍នោះ បានឲ្យដឹងថា៖ «ទីផ្សារចិនជាទូទៅ កំពុងសន្យា​ទទួល​យក​ផលិតផល​ត្រី​របស់​រុស្ស៊ី។ យើងសង្ឃឹមថា នឹងបង្កើនចំនួនក្រុមហ៊ុន និងកប៉ាល់​រុស្ស៊ី​ដែល​មាន​បញ្ជាក់​វិញ្ញាបន​បត្រ បរិមាណផលិតផល និងប្រភេទរបស់ផលិតផល»។

សូមបញ្ជាក់ថា ប្រទេសចិន​បាន​ហាម​ឃាត់​ការ​នាំចូល​ចំណី​អាហារ​មួយ​ចំនួន​ពី​ប្រទេស​ជប៉ុន​រួច​ហើយ​ ប៉ុន្តែការហាមឃាត់គ្រប់យ៉ាង កាលពីថ្ងៃព្រហស្បតិ៍ (ទី២៤ ខែសីហា) ត្រូវបានធ្វើឡើង ដោយ​មានការព្រួយបារម្ភអំពី«ហានិភ័យនៃការប៉ះពាល់ពីសារធាតុវិទ្យុសកម្ម» បន្ទាប់​ពី​ប្រទេស​ជប៉ុន​​បានចាប់ផ្តើមបញ្ចេញទឹក ដែលធ្វើប្រព្រឹត្តិកម្មរួចហើយ។

យោងតាមទីភ្នាក់ងារជលផលរបស់រុស្ស៊ី បានឲ្យដឹងថា ប្រទេសរុស្ស៊ី​បាន​នាំ​ចេញ​ផលិតផល​សមុទ្រ​ចំនួន​ ២,៣លានតោន កាលពីឆ្នាំមុន ដោយមានតម្លៃប្រហែល ៦,១ពាន់​លាន​ដុល្លារ​អាមេរិក​ ដែលមានទំហំប្រហែលពាក់កណ្តាលនៃការនេសាទសរុបរបស់ខ្លួន ដោយប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុនជាប្រទេសនាំចូលដ៏ធំបំផុត៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        40
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        45
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី

2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm