ក្រសួងកសិកម្មជំរុញដៃគូពាក់ព័ន្ធឲ្យប្រើប្រាស់ QR code សម្រាប់តាមដានផលិតផលកសិកម្ម

2023/08/27 01:10:39 am        853

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ណែនាំ​ឲ្យ​មន្ទីរ​ក្រោម​ឱវាទ ត្រូវផ្សព្វផ្សាយ និងលើកទឹកចិត្តដល់កសិករ សហគមន៍កសិកម្មក្នុងខេត្តគោលដៅ ឱ្យ​អនុវត្ត​ការ​ដាំដុះ​តាមស្តង់ដារកសិកម្មជាតិណាមួយ និងជំរុញការក្នុងចុះបញ្ជីទទួលស្គាល់ចំការ ឬ​កសិដ្ឋាន​តាមស្តង់ដារ និងទទួលការបញ្ជាក់ទទួលស្គាល់គុណភាព និងប្រើប្រាស់ QR code សម្រាប់​តាមដានផលិតផល។

ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួល​បន្ទុក​ជា​អគ្គនាយក​ នៃ​អគ្គ​នាយកដ្ឋាន​កសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងបណ្តាញសង្គម បានលើកឡើង ដើម្បី​ជា​លើកកម្ពស់សុវត្ថិភាពចំណីអាហារនៅកម្ពុជា ដែលអាច​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​វាយ​តម្លៃ​ដោយស្ថាប័ន ផ្តល់វិញ្ញាបនបត្រអន្តរជាតិប្រកបដោយប្រសិទ្ធិភាព នាយកដ្ឋានជំនាញ ត្រូវ​បង្កើនកិច្ចសហការជាមួយគ្រប់ដៃគូពាក់ព័ន្ធ និងត្រូវបន្តចងក្រងឯកសារគោលការណ៍ លិខិត​បទដ្ឋាន​គតិយុត្ត និងឯកសារ​បច្ចេកទេស​ចាំ​បាច់​នានា​សម្រាប់​បម្រើ​ដល់​ការ​អនុវត្ត​ស្តង់​ដារ​ការ​អនុវត្ត​កសិកម្មល្អកម្ពុជា និងត្រូវស្នើដល់ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងគ្រប់ភាគី​ពាក់ព័ន្ធ​ចូលរួម​ផ្សព្វ​ផ្សាយ និងការអនុវត្តស្តង់ដារកសិកម្មជាតិ ព្រមទាំងគាំទ្រការចុះបញ្ជីទទួលស្គាល់កសិដ្ឋាន ឬ​ចម្ការ ដើម្បីអាច​ប្រើប្រាស់​រូប​សញ្ញា​តាម​ស្តង់ដារ​នៃ​ការ​អនុវត្ត​នីមួយៗ​លើ​ផលិត​ផល​ក្នុង​ការ​បង្កើន​ទំនុក​ចិត្ត​ដល់អ្នកបរិភោគថា ជាបន្លែ ផ្លែឈើមានគុណភាព និងសុវត្ថិភាព។ល។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានក្រើនរំលឹកដល់ក្រុមអ្នកផលិត និងអ្នកត្រួតពិនិត្យ ត្រូវយកចិត្តទុកដាក់ខ្ពស់ មាន​ស្មារតី​ទទួលខុសត្រូវ និងមានភាពស្មោះត្រង់ជាចាំបាច់ ដើម្បីធានាបាននូវទំនុកចិត្តពីអ្នកបរិភោគ ព្រម​ទាំងធានាបាននូវគុណភាព និងសុវត្ថិភាពក្នុងខ្សែច្រវាក់ផលិតកម្ម តាមស្តង់ដារ​សម្រាប់​ការ​ផ្គត់​ផ្គង់​ក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

កាលពីថ្ងៃទី២៥ សីហា ឆ្នាំ២០២៣កន្លងទៅ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ស្ថាន​ទូត​ញ៉ូហ្សែ​ទ្បែន និងគម្រោងបន្លែគុណភាពកម្ពុជា បានសហការគ្នាបើកសិក្ខាសាលាស្តីពី ការគ្រប់​គ្រង​សុវត្ថិភាពស្បៀងអាហារនៅប្រទេសកម្ពុជាសម្រាប់ផ្លែឈើ និងបន្លែស្រស់ ដើម្បីចូលរួម​លើក​កម្ពស់​សុវត្ថិភាពចំណីអាហារនៅកម្ពុជា តាមរយៈការ​អនុវត្ត​ប្រព័ន្ធ​ផលិតកម្ម​ស្បៀងដែ​ល​ធានា​សុវត្ថិភាព រួមមានការអនុវត្តស្តង់ដារការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) និង​កសិកម្ម​សរីរាង្គ​កម្ពុជា (CamOrg)។

តាមលោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ បាន​បញ្ជាក់ថា ក្រោមកិច្ចសហការនេះ បានសម្រេចនូវសមិទ្ធផលចម្បងៗដូចជា ១)ការបង្កើត​ប្រព័ន្ធ​ QR Code សម្រាប់តាមដានផលិតផលការអនុវត្តកសិកម្មល្អកម្ពុជា ២)ផ្តល់វ​គ្គ​បណ្តុះ​បណ្តាល​គ្រូប​ង្គោល និងកសិករស្តីពីការអនុវត្តកសិកម្មល្អកម្ពុជា ៣)ជួយវិភាគសំណល់​ថ្នាំ​កសិកម្ម​លើ​សំណាកបន្លែ និងផ្លែឈើ ៤)ឧបត្ថម្ភលើការបោះពុម្ពសៀវភៅសុវត្ថិភាពចំណីអាហារ និង​សៀវភៅវិញ្ញាបនកម្ម CamGAP ៥)ផលិត និងបោះពុម្ពសៀវភៅណែនាំសម្រាប់រៀបចំចម្ការ CamGAP និង៦)រៀបចំពង្រាងគោលការវាយតម្លៃ និងចុះ​បញ្ចី​កសិដ្ឋាន​ សម្រាប់​ប្រព័ន្ធ​វិញ្ញាបន​កម្ម​ជា​ក្រុម៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        81
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        50
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        184

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm