ការចូលរួមពីគ្រប់ផ្នែកដែលពាក់ព័ន្ធ ជាពិសេសមាតា បិតា នឹងធ្វើឲ្យការអប់រំប្រកបដោយគុណភាព

2023/08/27 02:03:34 pm        167

កំពង់ធំ៖ ការចូលរួមពីគ្រប់ផ្នែកដែលពាក់ព័ន្ធ ជាពិសេសមាតា បិតា គឺជាផ្នែកមួយដ៏សំខាន់ក្នុងការជម្រុញ ឲ្យការសិក្សាររបស់កូនៗប្រកដោយគុណភាព និងទទួលបានប្រសិទ្ធភាពលើវិស័យអប់រំ។

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣, សាលាគ្រប់ពូជល្អសាខាខេត្តកំពង់ធំ រៀបចំកម្មវិធីចែកសញ្ញាបត្រ និងប្រគល់វិញ្ញាបនបត្រ ដល់សិស្សានុសិស្សប្រមាណ១៥០នាក់។ ក្នុងឱកាសនោះដែរ លោក អ៊ិត វិទ្ធី អនុប្រធានមន្ទីអប់រំយុវជន និងកីឡាខេត្តកំពង់ធំ លើកឡើងថា ការចូលរួមពីគ្រប់ផ្នែកដែលពាក់ព័ន្ធ ជាពិសេស មាតា បិតា នឹងធ្វើឲ្យការអប់រំប្រកបដោយគុណភាព និងមានប្រសិទ្ធភាពខ្ពស់។ លោកបន្តថា ការបណ្តុះបណ្តាលគ្រប់ទីកន្លែងទាំងសាលាឯកជន និងសាលារដ្ឋ គឺជាគោលដៅអភិវឌ្ឍន៍ធនធានមនុស្សដូចគ្នា សម្រាប់ចូលរួមការអភិវឌ្ឍប្រទេសជាតិ ហើយសាលារៀន គឺជាផ្នែកមួយដ៏សំខាន់ក្នុងការជួយបង្កើនសមត្ថភាព ដល់សិស្សានុសិស្សបន្ថែមលើចំណេះ និងបង្កើតភាពក្លាហានឈានទៅការទទួលបានចំណេះដឹងបន្ថែមតាមកម្ម វិធីសិក្សារបស់ក្រសួងអបរំ យុវជន និងកីឡា។ ទន្ទឹមជាមួយការបណ្តុះបណ្តាលនេះ កត្តាដែលសំខាន់បំផុត គឺមានការចូលរួមពីគ្រប់ភាគ្គីពាក់ព័ន្ធជាពិសេសអាណាព្យាបាលរបស់សិស្សផ្ទាល់ ដែលជាអ្នកផ្តល់ឱកាស ឲ្យកូនបានទៅរៀនប្រកដោយសមធម៌។ លោកបន្តថា ការបណ្តុះបណ្តាលក្នុងសម័យឌីជីដល មិនមែន តែបណ្តុះបណ្តាលនៅសាលារៀនតែមួយនោះទេ ប៉ុន្តែចាំបាច់ត្រូវមានចំណេះលើភាសារបរទេស និងការ ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាលើកុំទ្យូទ័រផងដែរ។ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យាទំនើប មាតាបិតាត្រូវធ្វើការតាមដានការសិក្សារបស់កូនជាប់ជាប្រចាំដើម្បីឱ្យពួកគេទទួលបានចំណេះដឹងដែលគ្រូបានផ្ទេរមកឱ្យ ហើយក្នុងនោះកត្តាដែលសំខាន់មាន៖ សាលារៀនត្រូវរៀបចំតាមស្តង់ដារគុណភាពអប់រំ ទាំងបរិយាកាសថ្នាក់រៀន អនាម័យសាលារៀន ព្រមទាំងលក្ខខ័ណ្ឌនៃការផ្តល់ចំណេះដឹងប្រកបដោយ គុណភាព, លោកគ្រូ អ្នកគ្រូ ដែលជាបុគ្គលសំខាន់ប្រើប្រាស់យុទ្ធវិធីសាស្រ្តគ្រប់ប្រភេទធ្វើឱ្យការផ្ទេរចំណេះដឹង ទៅកាន់សិស្សបានល្អប្រសើរតាមសមត្ថភាពស្របតាមកម្មវិធីរបស់សាលារដ្ឋដែលក្រសួងគិតគូរអនុវត្ត, កត្តាសិស្សខ្លួនឯង គឺត្រូវដឹងថាខ្លួនស្ថិតក្នុងវ័យសិក្សាមានតួនាទីសំខាន់ទទួលយកចំណេះដឹងពីលោកគ្រូអ្នកគ្រូ ខិតខំសិក្សារៀនសូត្រដោយមានភាពអំណត់តស៊ូ និងចេះកំណត់គោលដៅរបស់ខ្លួនឱ្យបានច្បាស់លាស់, កត្តាមាតាបិតាត្រូវមានការលើកទឹកចិត្តដល់កូនៗ ជាពិសេសផ្តល់ភាពកក់ក្តៅទាំងផ្លូវកាយ និងផ្លូវចិត្ត ការហូបចុកការរាប់អានមិត្តនិងមានឥរិយាបថល្អជាគំរូសម្រាប់កូន និងបញ្ជូនកូនមករៀនឱ្យបានគ្រប់ៗគ្នា ដើម្បីអនាគតល្អរបស់ពួកគេ។

លោក ខាត់ សុខអេង អគ្គនាយកសាលាអន្តរជាតិគ្រាប់ពូជល្អខេត្តកំពង់ធំ បានលើកឡើងថា សាលាគ្រាប់ពូជល្អសាខាខេត្តកំពង់ធំ ស្ថិតក្នុងក្រុងស្ទឹងសែន គឺធ្វើការអប់រំលើបីភាសាសំខាន់ គឺភាសាខ្មែរ ភាសាអង្គគ្លេស និងភាសាចិន និងកុំព្យូទ័រ ដែលធ្វើការបណ្តុះបណ្តាលដោយផ្ទាល់ដោយគ្រូជនជាតិបរទេស និងជនជាតិខ្មែរ ក្នុងថ្នាក់បឋមសិក្សាពេញម៉ោង និងក្រៅម៉ោងនិងការថែទាំកុមារ ដោយទទួលកុមារ ពីមត្តេយ្យកម្រិតទាបឡើងទៅ។ លើសពីនេះទៀតសាលារៀនបានបន្ថែមក្នុងកម្មវិធីសិក្សាសម្រាប់ការសិក្សា ដែលធ្វើឲ្យសិស្សមានការត្រិះរិះពិចារណាខ្ពស់ មានភាពច្នៃប្រឌិត ការសហការធ្វើការងារជាក្រុម និងការងារទំនាក់ទំនង តាមរយៈការចូលរួមក្នុងកិច្ចការងារផ្ទាល់ជាមួយសង្គមផងដែរ៕ ដោយ ÷ ស៊ាងលី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        195
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        173
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm