ពលរដ្ឋអាល្លឺម៉ង់ តវ៉ាប្រឆាំងនឹងតួនាទីរបស់អង្គការណាតូ ក្នុងការបញ្ឆេះជម្លោះរុស្ស៊ីនិងអ៊ុយក្រែន

2023/08/27 09:03:49 pm        122

អាល្លឺម៉ង់ ៖ កាលពីថ្ងៃសៅរ៍ (២៦សីហា) ហ្វូងពលរដ្ឋអាល្លឺម៉ង់ បានប្រមូលផ្តុំគ្នានៅទីក្រុង Dusseldorf ក្នុងរដ្ឋ North Rhine-Westphalia (ណស រ៉ាញវេសហ្វេលីយ៉ា) ដែលជារដ្ឋមានប្រជាជនច្រើនបំផុតរបស់ប្រទេសអាល្លឺម៉ង់ ដើម្បីរិះគន់បណ្តាប្រទេសលោកខាងលិច ចំពោះការបង្កើនវិបត្តិនៅអ៊ុយក្រែនដោយការផ្គត់ផ្គង់អាវុធដល់ប្រទេសសនេះ។

ក្រុមបាតុករបានកាន់បដា និងផ្ទាំងក្ដារដែលសរសេរថា «យើងចង់បានសន្តិភាព» «គ្មានសង្រ្គាម» «អាវុធមិនអាចបង្កើតសន្តិភាពបានទេ» និងពាក្យស្លោកជាច្រើនផ្សេងៗទៀត ដោយទាមទារឱ្យសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត បញ្ឈប់ជាបន្ទាន់នូវការបញ្ជូនអាវុធទៅកាន់អ៊ុយក្រែន។ 

ពួកគេបានរិះគន់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ-NATO) ដែលចង់ធ្វើសង្រ្គាមជុំវិញពិភពលោក ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

ក្រុមបាតុករបានរិះគន់រដ្ឋាភិបាលអាល្លឺម៉ង់ ពីកំណើនភាពតានតឹងនៅក្រៅប្រទេស ខណៈពេលដែលមិនយកចិត្តទុកដាក់ចំពោះបញ្ហាក្នុងស្រុករបស់ខ្លួន។ ទណ្ឌកម្មដ៏តឹងតែងដែលដាក់ដោយសហភាពអឺរ៉ុប (EU) លើប្រទេសរុស្ស៊ី បានបង្កឱ្យមានវិបត្តិថាមពលធ្ងន់ធ្ងរនៅក្នុងប្រទេសអាល្លឺម៉ង់ និងបានជំរុញឱ្យមានអតិផរណាបន្ថែមទៀតផងដែរ។ 

កំណើនសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ បានជាប់គាំងនៅក្នុងត្រីមាសទី២នៃឆ្នាំនេះ ជាមួយនឹងការស្ទង់មតិបង្ហាញថា បណ្ដាអាជីវកម្មអាល្លឺម៉ង់កំពុងបាត់បង់ទំនុកចិត្តលើចក្ខុវិស័យសេដ្ឋកិច្ចរបស់ប្រទេសនេះហើយ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        3
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        49
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm