អាហ្វហ្គានីស្ថាន៖ រដ្ឋាភិបាលតាលីបង់ បានហាមស្ត្រីមិនឲ្យចូលទៅទស្សនាឧទ្យានជាតិបានអ៊ីអាមៀ (Band-e-Amir) ក្នុងខេត្តបាមីយ៉ាន (Bamiyan)។
រដ្ឋមន្ត្រីស្តីទីនៃក្រសួងគ្រប់គ្រងអបាយមុខនិងគុណធម៌អាហ្វហ្គានីស្ថាន លោក ម៉ូហាម៉េដ ខាលេដ ហាណាហ្វី (Mohammad Khaled Hanafi) បាននិយាយថា ស្ត្រីមិនបានប្រកាន់ខ្ពស់ការពាក់ហ៊ីចាប (hijab) នៅក្នុងឧទ្យាននោះទេ។
លោកបានអំពាវនាវឲ្យក្រុមបព្វជិតសាសនា និងក្រុមភ្នាក់ងារសន្តិសុខហាមស្ត្រីមិនឲ្យចូល រហូតដល់មានដំណោះស្រាយ។
បានអ៊ីអាមៀ (Band-e-Amir) គឺជាតំបន់ទេសចរណ៍ដ៏សំខាន់មួយ ដែលបានក្លាយជាឧទ្យានជាតិដំបូងគេរបស់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងឆ្នាំ២០០៩ ។
វាគឺជាទិសដៅដ៏ពេញនិយមសម្រាប់ក្រុមគ្រួសារហើយការហាមប្រាមស្ត្រីចូលទៅលេង នឹងរារាំងមនុស្សជាច្រើនមិនឲ្យមានភាពរីករាយនឹងឧទ្យាននេះ។
អង្គការយូណេស្កូ (Unesco) ពិពណ៌នាឧទ្យាននេះថាជា«ក្រុមបឹងដែលបង្កើតដោយធម្មជាតិ ដោយមានទម្រង់និងរចនាសម្ព័ន្ធភូមិសាស្ត្រពិសេស ព្រមទាំងមានសម្រស់ធម្មជាតិដ៏ស្រស់ស្អាតដាច់គេ៕

