ខេត្ត​បាត់ដំបង​រក​ឃើញ​មនុស្ស​ ១៣​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ក្នុង​នោះ​ មាន​កុមារ និង​ទារក​ឆ្លង​ពី​ឪពុក​ម្ដាយ​ពួកគេ​វិល​ត្រឡប់​ពី​ថៃ

2021/05/26 03:59:54 am        352

បាត់ដំបង៖ រដ្ឋបាល​ខេត្ត​បាត់ដំបង​បាន​ប្រកាស​ថា បាន​រក​ឃើញ​មនុស្ស ១៣​នាក់​ទៀត​បាន​ឆ្លង​មេរោគ​កូវីដ-១៩ ក្នុង​នោះ​មាន​ពលករ​ខ្មែរ​ ០៧​នាក់​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ។

ក្នុង​​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​បាត់ដំបង​បញ្ជាក់​ថា បុរស​ម្នាក់​អាយុ ២០​ឆ្នាំ ដែល​មាន​អាសយដ្ឋាន​នៅ​ស្រុក​ភ្នំព្រឹក ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ក្រោយ​ពី​វិល​ត្រឡប់​មក​ពីខេត្ត​ព្រះសីហនុ។

ចំណែក​ឯ​ស្ត្រី ២​នាក់ ដែល​ធ្វើ​ដំណើរ​ពី​រាជ​ធានី​ភ្នំពេញ ក៏​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​នេះ​ដែរ។

រដ្ឋបាល​ខេត្ត​នេះ បាន​ឱ្យ​ដឹង​ទៀត​ថា ពលករ​ខ្មែរ ០៧​នាក់ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ បន្ទាប់​ពី​ពួកគេ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ។

ក្រៅ​ពី​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ កូនៗ​របស់​ពួកគេ ក្នុង​នោះ​មាន​ទារក​ម្នាក់ និង​កុមារី ២​នាក់ ក៏​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​ផង​ដែរ ដែល​ពាក់​ព័ន្ធ​នឹង​ឪពុក​ម្ដាយ​របស់​ពួកគេ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ។

រដ្ឋបាល​ខេត្ត​នេះ​បាន​​ឱ្យ​ដឹង​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ-១៩​​ម្នាក់ ដែល​ជា​ពលរដ្ឋ​មក​ពី​ក្រុង​ប៉ោយប៉ែត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

គិត​មក​ត្រឹម​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​បាត់ដំបង​បញ្ជាក់​ថា បាន​រក​ឃើញ​មនុស្ស ១៦៨​នាក់​ហើយ​ ក្នុង​នោះ​អ្នក​ជំងឺ ៦០​នាក់ បាន​ជា​សះ​ស្បើយ និង​ម្នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត ហើយ​អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ១០៥​នាក់​ទៀត កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm