កីឡាករវាយកូនគោលហូឡង់ Viktor Hovland ធ្វើបានយ៉ាងអស្ចារ្យនៅថ្ងៃចុងក្រោយ ដើម្បីគ្រងជើងឯកកម្មវិធី Tour Championship និងពានរង្វាន់ FedEx Cup នៅ East Lake ទីក្រុង Atlanta សហរដ្ឋអាមេរិក។
មុនឈានដល់ថ្ងៃចុងក្រោយ Viktor Hovland នាំមុខសល់ពីថ្ងៃសៅរ៍ ៦ ស្ត្រូកទៅហើយ តែថ្ងៃចុងក្រោយក៏រងការប្រកួតប្រជែងខ្លាំងពី Xander Schauffele។

យ៉ាងណាក្តី Hovland ធ្វើបាន Bridie នៅបីឡូចុងក្រោយដើម្បីឈ្នះការប្រកួតនេះសរុប ២៧ អាន់ឌើផាឈ្នះដាច់អ្នកលេខ ២ Xander Schauffele ៥ ស្ត្រូកដើម្បីទទួលបានប្រាក់រង្វាន់ ១៨ លានដុល្លារអាមេរិក។
ចំណែកឯកីឡាករលំដាប់លេខ ១ ពិភពលោក Scottie Scheffler ដែលចាប់ផ្តើមការប្រកួតនាំមុខ Viktor Hovland ២ ស្ត្រូកនៃតារាងពិន្ទុ FedEx Cup នោះ មិនមានសប្តាហ៍ល្អឡើយដោយថ្ងៃចុងក្រោយនៃការប្រកួត Tour Championship នេះធ្វើបានត្រឹម Level par និងបញ្ចប់ការប្រកួតជាមួយនឹង ១១ អាន់ឌើផាប៉ុណ្ណោះ។
សូមបញ្ជាក់ថា Viktor Hovland មកទល់ពេលនេះឈ្នះជើងឯកនៅក្នុងក្របខណ្ឌ PGA Tour សរុប៦ លើក ហើយជ័យជំនះនៅពេលនេះគឺជាជ័យជំនះធំបំផុតផងដែរនៅក្នុងអាជីពរបស់ខ្លួន៕ អត្ថបទ៖នាង សុភាវុធ
