រដ្ឋមន្រ្ដីក្រសួងអប់រំ៖ រាជរដ្ឋាភិបាលចាត់ទុកការអភិវឌ្ឍមូលធនមនុស្ស ជាអាទិភាពទីមួយនៃយុទ្ធសាស្ត្របញ្ចកោណ

2023/08/28 06:25:41 pm        320

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ​បានថ្លែងថា ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាលទី១ ​គឺបានចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពទីមួយ សម្រាប់​ដំណាក់កាលបន្ទាប់នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាល ទីមួយនេះ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសសន៍ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយ​យុទ្ធសាស្ដ្រកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា និងសម្រួចអាទិភាពនៃ​កំណែទម្រង់​ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២៣-២០២៨ ​សម្រាប់កំណែទម្រង់រដ្ឋាភិបាលថ្មីអាណត្តិទី៧ កាលពីថ្ងៃទី ​នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ថា ក្រសួងអប់រំ ​យុវជន និងកីឡានឹងបន្ត​កំណែទម្រង់​វិស័យអប់រំ ដែលផ្ដោតលើ ​ការពង្រឹងគុណភាពអប់រំនៅ​គ្រប់កម្រិតសិក្សា, ការបង្កើនការចូលរៀន​មុខ​វិជ្ជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ការអប់រំឌីជីថល, ការជំរុញការពង្រឹងការបណ្ដុះបណ្ដាល​ជំនាញសម្រាប់យុវជន, និងការ​ពង្រឹង​ការអប់រំកាយ​ និងកីឡា និងភាពជាពលរដ្ឋល្អ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធត្រូវប្រឹងប្រែងរួមគ្នាជាបន្តទៀត ដើម្បី​ចូលរួមលើកកម្ពស់​វិស័យអប់រំនៅកម្ពុជា ​ពិសេសនៅក្នុងអាណត្តិថ្មីនេះ ក្រោមការដឹកនាំ​ដោយ​ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា ​ក្នុងនីតិកាលទី៧ ដើម្បីចូលរួម​ផលិតមូលធនមនុស្សប្រកបដោយគុណភាព គាំទ្រដល់ភាពរីកចម្រើននៃសង្គម និងសេដ្ឋកិច្ចកម្ពុជា។

សូមជម្រាបថា ក្នុងរយៈពេល១០ឆ្នាំ នៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៤-២០១៨ និង២០១៩-២០២៣ ក្រសួងអប់រំ និងអ្នកពាក់ព័ន្ធបានរួមគ្នាសម្រេចកិច្ចការធំៗ​គួរឲ្យកត់សម្គាល់​ដូចជា​ការបង្កើតការចូលរៀនប្រកបដោយសមធម៌នៅគ្រប់ភូមិសិក្សា។ ជាពិសេសការអប់រំមូលដ្ឋានរយៈពេល៩ឆ្នាំ ​តាមរយៈការបង្កលក្ខណៈសម្បត្តិអនុគ្រោះឲ្យកូនចៅ​ប្រជាជន​ដែលជួបការលំបាកមានលទ្ធភាព ចូលរួមបន្តការពង្រឹងអភិបាលកិច្ចនៅ​តាម​គ្រឹះស្ថាន​សិក្សា ​ដោះស្រាយការខាតបង់ការសិក្សាក្នុងបរិបទកូវីដ-១៩ ការបង្កើនអាហារូបករណ៍​សម្រាប់​សិស្ស និងនិស្សិតមកពីគ្រួសារកក្រីក្រ។

ក្រសួងអប់រំ បានសម្រួចវិធានការលើកកម្ពស់គុណភាព និងភាពឆ្លើយតបរបស់​សេវាអប់រំ​តាម​រយៈការលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀន​ និងលើកទឹកចិត្តព្រមទាំងបង្កើនស្វយភាព គណនីយភាព និងភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងសេវាអប់រំគ្រប់លំដាប់ថ្នាក់ផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm