West Ham សម្រេចទិញបានខ្សែបម្រើ Ajax, Mohammed Kudus តម្លៃ ៣៨ លានផោន

2023/08/28 06:34:34 pm        179

ក្លិបបាល់ទាត់ញញួរធំ West Ham បានសំរេចក្នុងការទិញចូលខ្សែបម្រើ Mohammed Kudus ពី​ក្លិបហូឡង់ Ajax Amsterdam ក្នុងតម្លៃផ្ទេរ ៣៨ លានផោន។

កីឡាករវ័យ ២៣ ឆ្នាំរូបនេះគឺជាអ្នកស៊ុតបញ្ចូលទី ៣ គ្រាប់ម្នាក់ឯង Hat-Trick កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍មុនឱ្យ Ajax យកឈ្នះ Ludogorets នៅប្រទេសប៊ុលហ្ការីវគ្គ Play-Off Europa League។

Brighton កាលពីដើមខែបានឈានដល់កិច្ចព្រមព្រៀងជាមួយ Kudus ផងដែរ​តែ​មិន​អាច​សម្រេច​​កិច្ច​ព្រមព្រៀងចុងក្រោយជាមួយសាមីកីឡាករ។

កីឡាករ​សញ្ជាតិហ្កាណា Mohammed Kudus បានចាប់ផ្តើមអាជីព​របស់​ខ្លួន​ជា​មួយ​ក្លិប​ដាណឺម៉ាក Nordsjaelland នៅឆ្នាំ ២០១៨ មុនពេលផ្លាស់មកកាន់ Ajax នៅឆ្នាំ ២០២០ បង្ហាញ​ខ្លួនមកដល់ពេលនេះបាន ៨៧ ប្រកួតរកបាន ២៧ គ្រាប់ជួយ Ajax ឈ្នះជើង​ឯក​លីគ​កំពូល​ហូឡង់ ២ លើក។

រដូវកាលមុន Mohammed Kudus ស៊ុតបញ្ចូលទីបាន ១១ គ្រាប់ក្នុងការបង្ហាញខ្លួន ៣០ លើក​ខណៈ​​ Ajax បញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខ ៣។

ជាមួយក្រុមជម្រើសជាតិហ្កាណា Kudus រកបាន ៧ គ្រាប់ក្នុងការបង្ហាញខ្លួន ២៤ លើក បន្ទាប់​ពី​ត្រូវ​កោះ​ហៅចូលលេងលើកដំបូងនៅឆ្នាំ ២០១៩ ហើយក៏បានបង្ហាញខ្លួនទាំង ៣ ប្រកួតក្នុងពូល​ដែរ​នៅ World Cup នៅកាតាឆ្នាំមុន និងស៊ុតបញ្ចូលទីបាន ២ គ្រាប់ក្នុងជ័យជំនះ ៣-២ លើ​កូរ៉េ​។​

ការមកដល់របស់ Kudus ធ្វើឱ្យគេបានជួបមិត្តរួមក្រុម Edson Alvarez ដែលទើបផ្លាស់ពី Ajax មក​កាន់ West Ham ដែរក្នុងតម្លៃប្រមាណ ៣៥ លានផោន៕ អត្ថបទ៖នាង សុភាវុធ




អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        76
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        87
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm