អេស្ប៉ាញ៖ ភ្លៀងធ្លាក់និងខ្យល់បក់ខ្លាំង បានវាយបក់បោកផ្នែកជាច្រើន នៅកោះ Balearic រួមទាំងកោះ Mallorca និងកោះ Catalonia នៅប្រទេសអេស្ប៉ាញ ភាគឦសាន កាលពីថ្ងៃអាទិត្យ។ ខ្យល់បក់ខ្លាំងបណ្តាលឲ្យដើមឈើបាក់រលំ តុនិងកៅអីនៅហាងកាហ្វេរហោះខ្ចាត់ខ្ចាយ ហើយកម្ទេចកម្ទី បានហោះទៅប៉ះអគារនៅក្បែរនោះ។
អ្នកនាំពាក្យក្រុមហ៊ុនបាននិយាយថា ដោយឡែកមនុស្សមួយចំនួនបានរងរបួស កាលពីថ្ងៃអាទិត្យអំឡុង ឧបទ្ទវហេតុទាក់ទងទៅនឹងអាកាសធាតុនេះ រួមមានទាំងនាវាទេសចរណ៍ P&O Cruises Britannia ដែលចូលចតនៅកោះ Mallorca ប្រទេសអេស្បាញ។
អាជ្ញាធរកំពង់ផែ នៅក្នុងរដ្ឋធានី Palma បាននិយាយថា នាវា បានបុកជាមួយ នាវាដឹកប្រេងដោយសារតែខ្យល់បោកបក់ខ្លាំង។ សារព័ត៌មាន BBC បានរាយការណ៍ថានាវាពុំបានចូលចតក្នុងពេលមានព្យុះនោះទេ។
នាវាទេសចរណ៍ P&O បានជាប់ពាក់ព័ន្ធក្នុងឧបទ្ទវហេតុទាក់ទងនឹងអាកាសធាតុខណៈធ្វើដំណើរតាមបណ្តោយ កោះ Palma de Mallorca ។
អ្នកនាំពាក្យនាវាទេសចរណ៍ P&O Cruises របស់ក្រុមហ៊ុន Carnival បាននិយាយថាមនុស្សមួយចំនួនបានរងរបួសស្រាល ហើយកំពុងត្រូវបានយកចិត្តទុកដាក់ពីសំណាក់មជ្ឈមណ្ឌលវេជ្ជសាស្ត្រនៅលើនាវា៕

