ខួបលើកទី៦៥ទំនាក់ទំនងការទូត កម្ពុជា-ចិន ប្តេជ្ញាបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ឲ្យកាន់តែស៊ីជម្រៅ

2023/08/28 07:34:05 pm        105

ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ ​បានអនុញ្ញាតឲ្យលោក ​Zhai Yulong អគ្គនាយករង នៃនាយកដ្ឋានផ្សព្វផ្សាយនៃគណៈកម្មាធិការបក្សខេត្តយូណាន CPC និងជាអគ្គនាយក​រដ្ឋបាល​ភាព​យន្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន​ ជាមួយនិងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើវិស័យវប្បធម៌។

ឆ្លៀតក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-ចិន លោក Zhai Yulong បានជម្រាបជូនលោកជំទាវរដ្ឋមន្រី្តថា លោកបានដឹកនាំគណៈប្រតិភូ និងក្រុម​សិល្បៈខេត្តយូណាន មកបំពេញទស្សនកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីរៀបចំ​ព្រឹតិ្តការណ៍​ជាច្រើន ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ឆ្នាំ និងសូមថ្លែងអំណរគុណដល់​ថ្នាក់ដឹកនាំក្រសួងវប្បធម៌ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ។

នាពេលខាងមុខនេះ លោកសង្ឃឹមថា លោកជំទាវរដ្ឋមន្រី្ត និងគណៈប្រតិភូកម្ពុជា និងអញ្ជើញទៅ​បំពេញទស្សនកិច្ចក្នុងខេត្តយូណាន ដែលល្បីល្បាញខាងប្រពៃណី និងក្រុមប្រជាជាតិដែល​មាន​វប្បធម៌សំបូរបែប។ លោក ក៏មានគោលបំណងរៀបចំកម្មវិធីអបអរសាទរ​ខួបអនុស្សាវរីយ៍​លើកទី៦៥ឆ្នាំ នៃទំនាក់ទំនងការទូតចិន-កម្ពុជា លើកនេះ ដើម្បីពន្លឿន និងជំរុញកិច្ច​សហប្រតិបតិ្តការ​រវាង​ខេត្តយូណាន ហើយនិងប្រទេសកម្ពុជា ឲ្យកាន់តែស៊ីជម្រៅ។

ជាការឆ្លើយតបលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា សូមអរគុណចំពោះការរៀបរាប់​របស់​លោក Zhai Yulong ហើយក៏ជាលទ្ធផលថ្មីមួយបន្ថែមទៀត ក្នុងការពង្រឹងកិច្ចសហប្រតិបតិ្តការ និងមិត្តភាព កម្ពុជា ដែលមានរយៈពេល៦៥ឆ្នាំមកហើយ ​បើនិយាយទៅមានអាយុកាលចាស់ និងមានភាពរឹងម៉ាំ។ ហើយកម្ពុជា-ចិន មានទំនាក់ទំនងផ្នែកប្រវតិ្តសាស្រ្តរាប់ពាន់ឆ្នាំ ជាក់ស្តែង​ក្នុងប្រវតិ្តសាស្រ្ត ​បានបង្ហាញពីទំនាក់ទំនងយ៉ាងស្អិតរមួត តាំងពីសម័យមុនអង្គរ ​សម័យអង្គរ និងសម័យ​ក្រោយអង្គរមកម្លេះ ​អាចនិយាយបានថាជាបងប្អូនទៅហើយ។ដូច្នេះគឺជាមិត្តភាព​ដែកថែប។

ចុងក្រោយលោកជំទាវ រដ្ឋមន្រី្ត បានបញ្ជាក់ថា តាមរយៈការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុង​ដំណាក់កាលដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅធ្វើជានាយករដ្ឋមន្រី្ត នៃព្រះរាជាណា​ចក្រកម្ពុជា បានពង្រឹងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ ជាមួយគ្នានោះលោកជំទាវបណ្ឌិតសភាចារ្យ ភឿង ​សកុណា ក៏បានសំណូមពរភាគីចិន យើង​និងរក្សាទំនាក់ទំនងដ៏ល្អនេះ ​ដែលជាដានដ៏ល្អប្រសើរពីថ្នាក់ដឹកនាំជំនាន់មុន រហូតដល់អ្នកបន្តវេន​ជំនាន់ក្រោយទៀតផងដែរ៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        195
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        171
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm