ឥណ្ឌា៖ សារព័ត៌មានក្នុងស្រុករាយការណ៍ថា ហេតុការណ៍ផ្ទុះក្នុងរោងចក្រផលិតផាវខុសច្បាប់ បានសម្លាប់មនុស្សយ៉ាងហោច ៥នាក់ នៅសង្កាត់ North 24 Pargana ស្ថិតក្នុងរដ្ឋភាគខាងកើតបឹងហ្គាល់ខាងលិច ប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យម្សិលមិញ ។
យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា អគារផ្តល់ជាទីតាំងរោងចក្រផលិតផាវ បានបាក់ ហើយជនរងគ្រោះដោយសាររលាកភ្លើងធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល ។
មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍ផ្ទុះនេះឡើង មិនត្រូវបាននគរបាលដឹងនោះទេ ស្របពេលដែលប្រតិបត្តិការរុករក កំពុងបន្តដើម្បីស្វែងរកជនរងគ្រោះបន្ថែមទៀត ។
គួរឲ្យដឹងថា ឧបទ្ទេវហេតុឧស្សាហកម្ម មិនមែនជារឿងចម្លែកនោះទេនៅក្នុងប្រទេសឥណ្ឌា ហើយពួកគេតែងតែដាក់ការស្តីបន្ទោសលើមនុស្សដែលរំលោភបទដ្ឋានសុវត្ថិភាព ហើយនិងកង្វះខាតការអង្កេតរបស់ក្រុមមន្រ្តីរដ្ឋាភិបាល ៕

