សូម៉ាលី៖ យោធាសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានជឿថា បានសម្លាប់ក្រុមអ្នកប្រយុទ្ធ al Shabaab ១៣នាក់ នៅប្រទេសសូម៉ាលីភាគខាងត្បូង ជាអ្វីដែលខ្លួនបានចាត់ទុកថាជាការវាយប្រហារតាមអាកាសស្វ័យការពាររួម តាមសំណើរបស់រដ្ឋាភិបាលប្រទេសសូម៉ាលី។ រដ្ឋាភិបាលប្រទេសសូម៉ាលី និងកងកម្លាំងសម្ព័ន្ធមិត្ត បានចាប់ផ្តើមយុទ្ធនាការមួយរយៈពេលមួយឆ្នាំមកហើយដែលយុទ្ធនាការនេះ បានរុញច្រានក្រុម al Shabaab ជាក្រុមមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា នៅខាងក្រៅផ្នែកនៃមជ្ឈមណ្ឌលរបស់ប្រទេស ទោះបីជាក្រុមនេះ បន្តអនុវត្តការវាយប្រហារទ្រង់ទ្រាយធំៗក៏ដោយ។
ទីបញ្ជាការអាហ្វ្រិកអាមេរិកបាននិយាយថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសកាលពីយប់ថ្ងៃសៅរ៍ លើក្រុម al Shabaab នៅជិតទីក្រុង Seiera មានចម្ងាយប្រមាណ៤៥គីឡូម៉ែត្រភាគពាយព្យទីក្រុង Kismayo តាមសំណើរបស់រដ្ឋាភិបាល។
ទីបញ្ជាការអាហ្វ្រិកអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ដោយធ្វើការជាមួយកងទ័ពជាតិសូម៉ាលី ការវាយតម្លៃបឋមរបស់ទីបញ្ជាការអាហ្វ្រិកអាមេរិក ការវាយប្រហារតាមអាកាស បានសម្លាប់ក្រុមអ្នកប្រយុទ្ធ al Shabaab ១៣នាក់ ហើយគ្មានជនស៊ីវិលណាម្នាក់រងរបួសឬស្លាប់នោះទេ។ កងទ័ពនិង ក្រុមអ្នកប្រយុទ្ធសម្ព័ន្ធមិត្ត របស់ប្រទេសសូម៉ាលី កាលពីថ្ងៃសុក្រដណ្តើមយកបានទីក្រុង El Buur ជាទីតាំងលាក់ខ្លួនធំរបស់ជីវពលក្រុម al Shabaab នៅក្នុងតំបន់ភាគកណ្តាលរបស់ប្រទេស ជាការទម្លាយភាពទាល់ច្រកដ៏សំខាន់នៅក្នុងយុទ្ធនាការនេះ។
ទោះជាយ៉ាងណា អ្នកវិភាគយោធាភាគច្រើន និងអ្នកដែលពាក់ព័ន្ធនៅក្នុងយូទ្ធនាការ បាននិយាយថា ការប្តេជ្ញារបស់រដ្ឋាភិបាលដើម្បីលុបបំបាត់ក្រុមនេះ មិនប្រាកដប្រជានៅឡើយ៕

