រដ្ឋមន្ត្រីការបរទេសរបស់លីប៊ី ត្រូវបានផ្អាកពីតំណែង បន្ទាប់ពីជួបជាមួយសមភាគីអ៊ីស្រាអែល

2023/08/28 08:04:34 pm        145

លីប៊ី៖ នាយករដ្ឋមន្ត្រីលីប៊ី បានផ្អាកតំណែងរដ្ឋមន្ត្រីការបរទេស លោកស្រី Najla Mangoush កាលពីថ្ងៃអាទិត្យ ហើយបានបញ្ជូនលោកស្រីទៅធ្វើការស៊ើបអង្កេត បន្ទាប់ពីអ៊ីស្រាអែលបាននិយាយថា រដ្ឋមន្ត្រីការបរទេសរបស់ខ្លួនលោក Eli Cohen បានជួបលោកស្រីកាលពីសប្តាហ៍មុន បើទោះបីជាប្រទេសទាំងពីរនេះមិនមានទំនាក់ទំនងផ្លូវការជាមួយគ្នាក៏ដោយ។ សេចក្តីថ្លែងការណ៍របស់អ៊ីស្រាអែលស្តីពីកិច្ចប្រជុំនេះ ដែលក្នុងនោះបាននិយាយថា រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបាន បង្កឱ្យមានការតវ៉ាតូចៗជាច្រើននៅក្នុងប្រទេសលីប៊ី ដែលមិនទទួលស្គាល់អ៊ីស្រាអែល។

សេចក្តីថ្លែងការណ៍របស់នៃក្រសួងប្រទេសលីប៊ី បាននិយាយថា អន្តរកម្មនេះមិនរួមបញ្ចូល «ការពិភាក្សា កិច្ចព្រមព្រៀង ឬការពិគ្រោះណាមួយនោះទេ» ហើយបានបន្ថែមថា ក្រសួងបន្តការបដិសេធទាំងស្រុង និងយ៉ាងដាច់ខាតនៃការធ្វើឱ្យមានលក្ខណៈធម្មតាជាមួយអ៊ីស្រាអែល។

ក្រសួងការបរទេសរបស់អ៊ីស្រាអែលបាននិយាយថា កិច្ចប្រជុំនេះត្រូវបានសម្របសម្រួលដោយរដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani ដោយបន្ថែមថាពួកគេបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបាន និងជំនួយរបស់អ៊ីស្រាអែលក្នុងបញ្ហាមនុស្សធម៌ កសិកម្ម និងការគ្រប់គ្រងទឹក។ 

គោលនយោបាយការបរទេសលីប៊ី មានភាពស្មុគស្មាញដោយសារជម្លោះជាច្រើនឆ្នាំរបស់ខ្លួន និងការបែងចែកផ្ទៃក្នុងដ៏ជូរចត់របស់ខ្លួនជុំវិញការគ្រប់គ្រងរដ្ឋាភិបាល និងភាពស្របច្បាប់នៃចលនាណាមួយដែលធ្វើឡើងដោយរដ្ឋបាលទ្រីប៉ូលីមួយនេះផងដែរ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm