Sheffield United ទិញបានខ្សែប្រយុទ្ធ U21 អង់គ្លេស Cameron Archer តម្លៃ ១៨ លានផោន

2023/08/28 09:47:50 pm        261

ក្លិបបាល់ទាត់ Sheffield United បានសំរេចក្នុងការនាំយកខ្សែប្រយុទ្ធយុវជនអាយុក្រោម ២១ ឆ្នាំ​អង់​គ្លេស Cameron Archer ពីក្លិបបាល់ទាត់ Aston Villa ក្នុងតម្លៃ ១៨ លានផោន។

កីឡាករវ័យ ២១ ឆ្នាំរូបនេះបានស៊ុតបញ្ចូលទី ១១ គ្រាប់ក្នុងការបង្ហាញខ្លួន ២០ ប្រកួតនៅ Middlesbrough ក្នុងកិច្ចសន្យាខ្ចីជើង មុនពេលស៊ុតបញ្ចូលទី ២ គ្រាប់​ជួយ​ក្រុម​អង់គ្លេស​លើក​ពាន​ជើង​ឯកអឺរ៉ុបអាយុក្រោម ២១ ឆ្នាំ។

Cameron Archer ជាកីឡាករដែលចេញពីថ្នាលយុវជន Aston Villa និង​បាន​បង្ហាញ​ខ្លួន​នៅ​ក្រុម​ធំ​កាលពីខែសីហាឆ្នាំ​ ២០១៩ មុនពេលដែលក្លិបបញ្ចេញឱ្យក្លិបនៅ National League, Solihull Moors ខ្ចីនៅរដូវកាល ២០២០- ២០២១។

ថ្វីបើ Cameron Archer បានបង្ហាញខ្លួនដំបូងនៅ Premier League ឱ្យ Aston Villa កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ២០២១ តែក្រោយមក Archer ក៏បានចំណាយពេលជាកីឡាករខ្ចីជើងនៅ Preston និង Middlesbrough។

Cameron Archer បានក្លាយជាកីឡាករទី ៨ ហើយដែលផ្លាស់មកកាន់ Sheffield United ក្នុង​រដូវកាល​ដែលឡើងមកលេងក្របខណ្ឌកំពូល English Premier League រដូវកាលនេះ។

Sheffield United ចាប់ផ្តើមរដូវកាលថ្មីនេះដោយចាញ់ Crystal Palace ថ្ងៃបើកឆាក មុន​បន្ត​ចាញ់​នៅ​ទឹកដី​Nottingham Forest និងចាញ់ក្រុមជើងឯក Manchester City ប្រផិតប្រផើយ ២-១ យប់មិញ៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        153
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        151
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm