ភាគីពាក់ព័ន្ធប្រជុំលើកទី២ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករកាត់ដេរ ឆ្នាំ២០២៤

2023/08/28 10:23:16 pm        101

ភ្នំពេញ៖ តាមការគ្រោងទុកនាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមា អាណត្តិទី៣ បានជួបប្រជុំគ្នាជាលើកទី២ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៤។

កិច្ចប្រជុំចចារប្រាក់ឈ្នួលអប្បបរមាលើកទី២នេះបានដឹកនាំដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីថ្មីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការចូលរួមលក្ខណៈត្រីភាគីជាមួយ ភាគីសហជីព តំណាងឲ្យកម្មករនិយោជិត ភាគីនិយោជក រួមនឹងភាគីរដ្ឋាភិបាល។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ មានប្រសាសន៍ថា ជាកាពិតភាគីនីមួយៗ​នៅក្នុងអង្គប្រជុំនេះទាំងអស់ គឺធ្វើម៉េចឲ្យសេដ្ឋកិច្ចរីកចម្រើន ការវិនិយោគកើនឡើង ដូច្នេះទាំងភាគី​រដ្ឋាភិបាលក៏ចង់ឃើញ ដូចគ្នាទៅនឹងភាគីនិយោជកដែរ ​ដើម្បីធ្វើម៉េចពង្រីកអាជីវកម្ម ផលិតកម្ម។

ចំណែកភាគីសហជីព ​តំណាងឲ្យកម្មករនិយោជិត ក៏ចង់បានដូច្នេះ ពីព្រោះទាល់តែមានវិនិយោគថ្មី និងមានកំណើនសេដ្ឋកិច្ច ទើបមានឱកាសដើម្បីពង្រីកប្រាក់ឈ្នួលអប្បបរមា និង​ពង្រីកនូវទីផ្សារការងាររបស់ប្រទេសកម្ពុជា ដើម្បីបង្កើតការងារថ្មីៗ ជូនទៅដល់កម្មករនិយោជិត​នៅទូទាំងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា កាលពីកិច្ចប្រជុំលើកទី១ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានលើកឡើងថា​ ការដំឡើងប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៤ ខាងមុខនៅតែមានឱកាស ដោយសារកម្ពុជានៅតែមានសក្តានុពលនាំចេញ ហើយការចំណាយរបស់និយោជក​លើបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៅទាបនៅឡើយ។

សូមបញ្ជាក់ថា កិច្ចក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៣ បានសម្រេចរៀបចំកិច្ចប្រជុំ​កំណត់​ប្រាក់ឈ្នួលចំនួន៧លើក គឺនៅថ្ងៃទី១៦ សីហា ថ្ងៃទី២៨ ខែសីហា ថ្ងៃទី ៤, ថ្ងៃទី១១,ថ្ងៃទី១៨, ថ្ងៃទី២៥ ខែកញ្ញា ​និងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។

គិតក្នុងឆ្នាំ២០២៣នេះប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភ័ណ្ឌ ​កាត់ដេរ ផលិត​ស្បែកជើង​ និង​ផលិត​ផលិតផល​ធ្វើដំណើរ និងកាបូប ​មានចំនួន២០០ ដុល្លារអាម៉េរិក ក្នុង១ខែៗ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        118
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        229
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        216

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm