ភ្នំពេញ ៖ បុរសម្នាក់គ្រាន់តែរឿងជិះម៉ូតូសាចទឹកដាក់គ្នា បានផ្ទុះកំហឹងទះកំផ្លៀង ទៅលើនារីម្នាក់ កាលពីពេលកន្លងមកនេះ ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ ឃាត់ខ្លួនបានហើយ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ។
ជនសង្ស័យរូបនេះសមត្ថកិច្ចកំពុងសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ នេះបើតាមការបញ្ជាក់ពីលោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ៕ តារាវុទ្ធី



