ឯកឧត្តម គីម រិទ្ធី បំផុសឱ្យចូលរួមដាំដើមឈើឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង

2023/08/29 12:14:05 am        170

ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានបំផុសឱ្យមានការចូលរួមដាំដើមឈើ ​អោយបានគ្រប់ៗគ្នា​ គ្រប់ប្រភេទ ​និងគ្រប់ទីកន្លែងអោយបានច្រើន ​តាមលទ្ធភាពដែល​អាចធ្វើ​ទៅបាន។

ថ្លែងក្នុងពិធីដាំកូនឈើអបអរសាទរទិវារុក្ខទិវា៩កក្កដាឆ្នាំ២០២៣ឯកឧត្តម គីម រិទ្ធី អភិបាល នៃ​គណៈអភិបាលខេត្តព្រះវិហារ បានណែនាំឱ្យចូលរួមជួយទប់ស្កាត់​ បញ្ឈប់ការកាប់ឈើ ​ការ​កាប់រានដុតឈូសឆាយដីព្រៃ ​ដើម្បីថែរក្សា ​ការពារព្រៃឈើទុក​សម្រាប់កូនចៅរបស់​យើង​នៅគ្រប់ជំនាន់ជាបន្តទៀត។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ ​ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សា​ទំនប់ក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ រដ្ឋបាលខេត្តព្រះវិហារមានរៀបចំទិវារុក្ខទិវា៩ កក្កដា ​ឆ្នាំ២០២៣ ព្រមទាំងវត្តមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។

ក្នុងពិធីនោះ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បាន​ឱ្យដឹងថា ពិធីដាំកូនឈើនៅក្នុងថ្ងៃនេះ ​ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ​បានដាំកូនឈើ​ប្រភេទ​ចម្រុះសរុបចំនួនជិត១០០០ដើម ក្នុងនោះកូនឈើក្រញូង១០០ដើម កូនឈើបេងចំនួន២០០ដើម និងកូនឈើធ្នង់ចំនួន៧០០ដើម ដាំក្នុងបរិវេន​សាលាបឋមសិក្សាទំនប់ ស្ថិតក្នុងភូមិទំនប់ ឃុំប៉ាលហាល ក្រុងព្រះវិហារ ។

លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ បានបន្ថែមទៀតថា ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ក៏បាន​ចូលរួម​ចំណែកចែកកូនឈើហូបផ្លែសរុបចំនួន៦០០ដើម ក្នុងនោះមានកូនស្វាយចំនួន២០០ដើម កូនខ្នុរចំនួន២០០ដើម កូនអំពិលផ្អែមចំនួន១០០ដើម និងកូនទៀបបារាំងចំនួន១០០ដើម ជូនដល់ប្រជាពលរដ្ឋយកទៅដាំនៅក្នុងលំនៅដ្ឋានផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី ក៏បានថ្លែងអំណរគុណដល់មន្ទីរ កសិកម្មខេត្តក៏ដូច​ជាខណ្ឌរដ្ឋបាល​ព្រៃឈើខេត្ត ព្រមទាំង អាជ្ញាធរដែនដី​ គ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំង​គ្រប់​ប្រភេទ ​លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ដែលបានសហការ រៀបចំពិធីដ៏មានសារៈសំខាន់នេះឡើង។

ឯកឧត្តម បានឱ្យដឹងថា ពិធីរុក្ខទិវា ជាចលនាបំផុស ដាំដើមឈើ ដែលជាប្រពៃណីដ៏ល្អផូរផង់ ឧត្តុងឧត្តមរបស់ប្រជាជាតិយើង។ ចលនានេះមានតាំងពី ​សម័យសង្គមរាស្ត្រនិយម ក្រោម​ព្រះរាជបូជនីយកិច្ចផ្តួចផ្តើម និងដឹកនាំរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ​ខ្មែរព្រះបរមរតនកោដ្ឋ ​តាំងពីទស្សវត្ស៣០មក ដោយមានការចូលរួមយ៉ាង ​ផុសផុល ពី​ប្រជាពលរដ្ឋគ្រប់ស្រទាប់ ក្លាយទៅជាសកម្មភាពទូលំទូលាយក្នុងចលនាទិវាពលកម្ម ដាំដើមឈើនៅក្នុងសង្គម ដែលទីបំផុតត្រូវ បានទទួលស្គាល់ ជាពិធីប្រពៃណីជាតិមួយ ហៅថា ពិធីរុក្ខទិវា ដែលកំណត់ដោយព្រះរាជក្រឹត្យលេខ ៧៣៨ នស.រកត ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ ១៩៥២៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        173
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        151
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        175

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm