វៀតណាម៖ ប្រទេសវៀតណាមបានបន្ថែមពេលវេលាន នៃការអនុវត្តន៍វិធានការបិទខ្ទប់នៅក្នុងតំបន់ឧស្សាហកម្មភាគខាងជើងកាលពីថ្ងៃអង្គារ ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះរាលដាលជំងឺ COVID-19 ដ៏ធ្ងន់ធ្ងរបំផុត ខណៈដែលក្រុមអាជ្ញាធរបានរាយការណ៍ករណីឆ្លងថ្មី ប្រចាំថ្ងៃខ្ពស់បំផុតដែលជាចំនួនកើនឡើងខ្ពស់ទ្វេដង។

ក្រសួងសុខាភិបាលបានប្រកាសថា មានករណីឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន ៤៥៧នាក់កាលពីថ្ងៃអង្គារដែលជាការហក់ឡើងខ្ពស់បំផុត ចាប់តាំងពីមានករណីឆ្លងចំនួន ១៩០នាក់កាលពីថ្ងៃទី៦ ខែឧសភា ដែលជាការឆ្លងរាលដាលជាក្រុមនៅក្នុងរោងចក្រចំនួន២ នៅខេត្តភាគខាងជើង។ សារព័ត៌មានរដ្ឋបានរាយការណ៍ថា ខេត្ត Bac Ninh ដែលជាតំបន់ផលិតកម្មនៃគ្រឿងអេឡិចត្រូនិកផលិតផល Samsung បានចាប់ផ្ដើមអនុវត្តន៍បម្រាមគោចរ និងរឹតត្បិតការធ្វើដំណើរផ្សេងទៀតចាប់ពីថ្ងៃអង្គារតទៅ។ បច្ចុប្បន្នប្រទេសវៀតណាមមានករណីឆ្លងចំនួន ៥,៧៧៣នាក់ និងស្លាប់ចំនួន ៤៤នាក់៕
អត្ថបទ៖ សុខមាន