រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថ្មីស្នើឲ្យពិចារណាធ្វើប័ណ្ណបើកបរម៉ូតូឡើងវិញដោយចាប់ពីកម្លាំង៦០សេសេឡើងទៅ

2023/08/29 01:19:20 am        2.4 K

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើឲ្យភាគីពាក់ព័ន្ធទាំងអស់ធ្វើការពិចារណាឡើងវិញចំពះការធ្វើប័ណ្ណបើកបរម៉ូតូដល់បងប្អូនប្រជាពលរដ្ឋ ដោយធ្វើចាប់ពីកម្លាំងម៉ាស៊ីន៦០សេសេឡើងទៅ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍។

 ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ប្រារព្ធពិធីប្រកាសផ្លាស់ប្តូរមុខតំណែងអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស សុខា បានលើកឡើងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង ហើយការកើតឡើងនេះគឺកើតចេញពីការបើកបរក្នុងល្បឿនលឿន និងមិនគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវផងដែរ ដូច្នេះត្រូវរួមគ្នាធ្វើយ៉ាងណាកាត់បន្ថយនូវអត្រាគ្រោះថ្នាក់នេះឲ្យខាងតែបាន ពោលគឺកាត់បន្ថយអត្រាស្លាប់ឲ្យនៅក្រោមមួយពាន់នាក់ក្នុងមួយឆ្នាំ។

 ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នេះ យើង គប្បីពិចារណាឡើងវិញ ដោយធ្វើការពិភាក្សាឲ្យបានម៉ត់ចត់ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធផ្សេងទៀតក្នុងការធ្វើប័ណ្ណបើកបរម៉ូតូជូនដល់ពលរដ្ឋ ដើម្បីកំណត់នូវល្បឿននៃការបើកបររបស់ពួកគាត់ និងត្រូវធ្វើតាមកម្រិតណាមួយនៃកម្លាំងម៉ាស៊ីន ដោយគប្បីត្រូវធ្វើចាប់ពីកម្លាំងម៉ាស៊ីន៦០ សេសេឡើងទៅ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានជំរុញដល់ស្នងការគ្រប់រាជធានី-ខេត្តទាំងអស់ត្រូវរឹតបណ្តឹងនូវច្បាប់ចរាចរណ៍ឲ្យបានតឹងរឹងបំផុតផងដែរ ដើម្បីធ្វើយ៉ាងណាកាត់ បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាប ខណៈបច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងជារៀងរាល់ថ្ងៃ ដោយបានសម្លាប់មនុស្សជាមធ្យមពី៤ទៅ៥នាក់ក្នុងមួយថ្ងៃៗនោះ។

 នៅក្នុងពិធីប្រកាស់ផ្លាស់ប្តូរមុខតំណែងអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស សុខា ក៏បានក្រើនរំលឹកដល់មន្រ្តីក្រសួងមហាផ្ទៃទាំងអស់ ទាំងផ្នែកស៊ីវិល និង កងកម្លាំងនគរបាល ត្រូវខិតខំធ្វើការរួមគ្នាឲ្យបានសកម្មបន្ថែមទៀត ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសជាតិទាំងមូល ហើយមួយវិញទៀតមិនត្រូវធ្វើអ្វីមួយឲ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់បងប្អូនប្រជាពលរដ្ឋនោះឡើយ ខណៈបងប្អូនប្រជាពលរដ្ឋជាអ្នកដាក់ពិន្ទុះជូនដល់យើងគ្រប់គ្នា ប៉ុន្តែពួកគាត់ក៏អាចកាត់ទោសដល់យើងគ្រប់គ្នាបានផងដែរ៕ អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        186
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm